26/11/2021 09:59 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បញ្ចប់​ដំណើរទស្សនកិច្ច​នៅ​ជប៉ុនប្រកបដោយជោគជ័យ

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Haneda (ទីក្រុងតូក្យូ) បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ វិច្ឆិកា តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Haneda (ទីក្រុងតូក្យូ)

មុននោះ នាព្រឹកថ្ងៃទី ២៥ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគវៀតណាម - ជប៉ុន ដោយប្រធានបទ “វៀតណាម - ជប៉ុន លើកកម្ពស់ទំនាក់ទំនង សហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍”អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមមានចំណុចលេចធ្លោជាច្រើន សម្រាប់វិនិយោគិននឹងនរចិត្តវិនិយោគ ដោយបានបណ្ដាក់ទុនធំជាង ក្នុងរយៈពេលវែងជាង៖“យើងខ្ញុំធានាអំពីគោលការណ៍ គោលនយោបាយ របៀបរបប ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ ខ្ញុំមានជំនឿជាក់ថា នៅពេលលោកអ្នកមកវិនិយោគនៅវៀតណាមនឹងមានអារម្មណ៍នឹងនរចិត្តខាងសន្តិសុខ ស្ថិរភាពនយោបាយដែលជាលក្ខខ័ណ្ឌដ៏សំខាន់ក្នុងការសន្យាបង្កើតបរិយាកាសវិនិយោគអំណោយផល។ យើងខ្ញុំកំពុងអនុវត្តន៍ យុទ្ធសាស្ត្រចំនួន ៣ ។ ទីមួយគឺ សុក្រិតរបៀបរបបជាជំហានៗ ដើម្បីបម្រើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងបទដ្ឋានអន្តរជាតិ។ ទីពីរ គឺយុទ្ធសាស្ត្រអំពីការ បណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើកំណែទម្រង់កាត់បន្ថយបែបទរដ្ឋបាល កាត់បន្ថយការចំណាយរបស់សហគ្រាស និងវិនិយោគិន។ ទីបី យុទ្ធសាស្ត្រអំពីហេដ្ឋារចនាសម្ព័ន្ធ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ផងដែរ”។
 

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Haneda (ទីក្រុងតូក្យូ)

នៅក្នុងសន្និសីទជំរុញវិនិយោគវៀតណាម - ជប៉ុន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចូលរួមពិធីទទួលប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ៤០ លើគ្រប់វិស័យរវាងក្រសួង ស្ថាប័ន ខេត្ត ក្រុង និងសហគ្រាសវៀតណាម និងជប៉ុន។

សន្និសីទជំរុញវិនិយោគវៀតណាម - ជប៉ុន


នាថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide  និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចជប៉ុនមួយចំនួនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ