09/08/2021 13:27 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អញ្ជើញចូលរួមក្នុងពិធីប្រកាសតភ្ជាប់កម្មវិធីជួយពិនិត្យនិងព្យាបាលជំងឺពីចម្ងាយ

ទិដ្ឋភាពតាមដាននិងព្យាបាលអ្នកជំងឺពីចម្ងាយ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីប្រកាសអំពីការតភ្ជាប់កម្មវិធីជួយពិនិត្យនិងព្យាបាលជំងឺពីចម្ងាយ (Telehealth) ទៅកាន់ថ្នាក់ស្រុកទាំង ១០០% និងបើកដំណើរការមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យបច្ចេកវិទ្យាជាតិ បង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ជាមួយនឹងព្រឹត្តិការណ៍នេះមណ្ឌលសុខភាពស្រុក ១០០% ដែលត្រូវបានតភ្ជាប់ រួមចំណែកដល់ការកាត់បន្ថយចម្ងាយ រវាងករណីអ្នកជំងឺធ្ងន់ធ្ងរ រួមទាំងការព្យាបាលអ្នកជំងឺកូវីដ -១៩ នឹងត្រូវបានពិគ្រោះយោបល់ដោយអ្នកជំនាញ ជាសមាជិកឈានមុខគេដោយមិនចាំបាច់ផ្លាស់ប្តូរទៅកាន់មន្ទីរពេទ្យកម្រិតខ្ពស់នៅឡើយ។

នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីបានធ្វើជាសាក្សីក្នុងពិធីតភ្ជាប់ប្រព័ន្ធ Telehealth រវាងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Cho Ray ជាមួយមន្ទីរពេទ្យមួយចំនួននៅទីក្រុងហូជីមិញ, ខេត្ត Long An ខេត្ត Binh Phuoc និងខេត្ទ Binh Duong  ដើម្បីពិគ្រោះយោបល់ និងព្យាបាលករណីឆ្លងជំងឺកូវីដ ១៩ ដែលកំពុងទៅជាធ្ងន់ធ្ងរ។

លោកនាយករដ្ឋមន្រ្តីក៏បានផ្ទៀងស្តាប់មតិយោបល់ជាច្រើនចេញផ្សាយពីទីតាំងនៃភាគទាំងបី ភាគខាងត្បូង ភាគកណ្តាលនិងភាគខាងជើង ដើម្បីតភ្ជាប់និងពិភាក្សាជាមួយមន្ទីរពេទ្យ Cho Ray អំពីការព្យាបាលអ្នកជំងឺ។ លោកនាយករដ្ឋមន្រ្តី ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធជួរមុខប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយបានផ្ញើសារសាកសួរសុខទុក្ខនិងលើកទឹកចិត្តដល់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋការនៅតាមកន្លែងចេញផ្សាយនិងលើទូទាំងប្រទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ