14/03/2021 14:24 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីជប៉ុនលើកសំណើរស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រុម QUAD និងបណ្តាប្រទេសមាជិកអាស៊ាន

ពីឆ្វេងទៅស្តាំ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga, ប្រធានាធិបតីអាមេរិក លោក Joe Biden, នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi       (រូបថត៖ AP)
 

នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide បានស្នើឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងក្រុមប្រទេស QUAD និងប្រទេសដទៃទៀត ក្នុងនោះរួមមានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីអនុវត្តតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ។

នៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរបស់ក្រុម QUAD រវាងថ្នាក់ដឹកនាំអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី នាយប់ថ្ងៃទី ១២ ខែមីនា នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide បានស្នើឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងក្រុម QUAD និងប្រទេសដទៃទៀត ក្នុងនោះរួមមានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីអនុវត្តតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ។

នៅក្នុងសុន្ទរកថាក្រោយកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីជប៉ុន Suga បានឲ្យដឹងថា ថ្នាក់ដឹកនាំដទៃទៀតនៅក្រុម QUAD ក៏បានឯកភាពលើសេចក្តី សំណើនេះ។ ទាក់ទិននឹងបញ្ហា ស.ប.ប កូរ៉េ វិញ លោកនាយករដ្ឋមន្រ្តី Suga បានសង្កត់ធ្ងន់ពីសារសំខាន់នៃការដោះស្រាយជាបន្ទាន់ចំពោះបញ្ហា ស.ប.ប កូរ៉េក្នុងករណីចាប់ជំរិតពលរដ្ឋជប៉ុនក្នុងទសវត្សរ៍ ១៩៧០ និង ១៩៨០។ ថ្នាក់ដឹកនាំក្នុងក្រុម QUAD  បានលើកសំណើរស្តីពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុនក្នុងបញ្ហានេះ។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តី Suga បានមានប្រសាសន៍ថាថ្នាក់ដឹកនាំនៃប្រទេសទាំង ៤ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការនិងបង្កើតក្រុមការងារចំនួន ៣ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ដែលក្នុងនោះមានការឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ការចែកចាយវ៉ាក់សាំងកូវីដ-១៩ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ