13/10/2020 14:48 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ នគរបាលប្រជាជនត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គឺបក្សដឹកនាំដាច់ខាត ដោយផ្ទាល់និងលើគ្រប់ជ្រុងជ្រោយ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងមហាសន្និបាត (រូបថត៖ VGP/Quang Hiếu)
 

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ សន្និបាតបក្សភាគនគរបាលមជ្ឈិមលើកទី ៧ អាណត្តិ ២០២០ - ២០២៥ បានប្រារព្ធនៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងដឹកនាំអង្គសន្និបាត។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កម្លាំងនគរបាលប្រជាជនត្រូវប្រកាន់ខ្ជាប់ នូវគោល ការណ៍ បក្សដឹកនាំជាដាច់ខាត ដោយផ្ទាល់ និងលើគ្រប់ជ្រុងជ្រោយ។ បក្ខជនម្នាក់ៗ កម្មាភិបាលម្នាក់ៗ និងកម្មាភិបាលនគរបាលម្នាក់ៗ ត្រូវខិតខំប្រឹងប្រែង កសាងកងកម្លាំងនគរបាលប្រជាជនស្អាតស្អំនិងទំនើប ដើម្បីរួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យ នូវគោលដៅដែលបានដាក់ចេញ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា បក្សភាគនគរ បាលមជ្ឈឹម នឹងពង្រីកថែមទៀត នូវសមិទ្ធិផលដែលសម្រេចបាន បន្តដឹកនាំកងកម្លាំងនគរបាលប្រជាជនដើម្បីបង្កើតឡើងយុទ្ធជ័យយ៉ាងត្រចះត្រចង់ និងពូនជ្រុំបន្ថែមលើប្រពៃណីដ៏ត្រចះត្រចង់របស់កងកម្លាំងនគរ បាលប្រជាជនវៀតណាមវីរៈភាព៕

តាម  VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ