03/07/2020 14:06 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញដឹកនាំបណ្ដាដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)
 

នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ធ្វើជា​អធិបតី​នៅក្នុង​កិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយខេត្តក្រុងលើទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា​អំពី​សេណារីយ៉ូ​និង ដំណោះស្រាយអនុវត្តគោលដៅ២ដើរទន្ទឹមគ្នា ក្នុងរយៈពេល៦ខែចុងឆ្នាំ២០២០ បន្តជំរុញសន្ទុះ​កំណើន​និង​កុំឲ្យបាក់រលំ ខឿនសេដ្ឋកិច្ចជាតិ។
 
លោកនាយក​រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដោយសាររងផលប៉ះពាល់ជា ច្រើននៃជម្ងឺ Covid-19 GDP ជាតិក្នុង​ត្រីមាស​​ទី២កើនតែ០,៣៦% ហើយក្នុង ឆមាសដើមឆ្នាំកើនតែ១,៨១%ប៉ុណ្ណោះ។ នេះជាកម្រិត​កំណើន​ដ៏ទាប​បំផុត​ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប៉ុន្តែវៀតណាមជាប្រទេសមួយក្នុងចំណោម ប្រទេស​តិចតួច​ដែល​សម្រេច​បាន​កំណើន​សញ្ញាបូក។ លើទិដ្ឋភាពទូទៅ ម៉ាក្រូសេដ្ឋកិច្ចនៅតែមានស្ថិរភាពនិងតុល្យភាព ដែលបង្កើត​ឡើង​មូលដ្ឋាន​ គ្រឹះដ៏សំខាន់ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ នេះជាសក្ខីភាពដ៏រស់រវើកនៃ ទិសដៅដ៏​ត្រឹម​ត្រូវក្នុង​ការ​បង្ការ​ ប្រ​យុទ្ធប្រឆាំងជម្ងឺរាតត្បាត ឆ្ពោះទៅស្ដារ សេដ្ឋកិច្ច​ឡើងវិញ រួមចំណែក​យ៉ាងសំខាន់​ទៅក្នុង​ការពង្រឹង​ទំនុក​ចិត្ត​របស់ សហគ្រាសនិងប្រជាជនចំពោះការដឹកនាំរបស់បក្សនិងរដ្ឋ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
 
“តាមការ​ព្យាករណ៍ថា សភាពការណ៍នៅតែមានការលំបាកខ្លាំង ណាស់។ ហេតុដូច្នេះ យើងត្រូវ​ការ​មាន​គោល​នយោបាយ​ពិសេសស្ដីពីការ អនុវត្តគោលដៅ២ដើរទន្ទឹមគ្នានោះគឺ មិនទុកឲ្យជម្ងឺ Covid ផ្ទុះឡើង ជាថ្មីម្ដង​ទៀត​ ហើយធានាការអភិវឌ្ឍសេដ្ឋកិច្ច។ ដើម្បីសម្រេចបាននូវ គោលដៅទាំងពីរនេះ ត្រូវ​តែរ​ក្សាឲ្យបាន​រឹងមាំ​នូវស្មារតី​សាមគ្គី គាំទ្រគ្នា ទៅវិញទៅមក និងប្ដេជ្ញាចិត្តជំនះពុះពារលើការគ្រប់​ការលំ​បាកឧ​បសគ្គ”៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ