10/06/2020 09:56 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខ


 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា វៀតណាមនិងជប៉ុនចាំបាច់ត្រូវរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ជាពិសេសគឺដំណាក់កាល ក្រោយ COVID តែម្តង (រូបថតៈ VGP)
 

នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២០ នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញ​ថ្លែងក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯក​អគ្គរ​ដ្ឋ​ទូតជប៉ុនលោក Yamada Takio ដែលទើបមកទទួលបេសកកម្មការទូតនៅវៀតណាម នាយករដ្ឋមន្រ្តី លោក ​Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខ និងយូរ​អង្វែង។ ទន្ទឹមជាមួយគ្នានេះ  វៀតណាមមានគោលបំណងរួមជាមួយប្រទេសជប៉ុន ដើម្បី​ពង្រឹង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរផងដែរ។ ដើម្បីធ្វើ​ឱ្យស៊ី​ជម្រៅ​និង​អភិវឌ្ឍ​ទំនាក់​ទំនង​ភាពជា​ដៃគូយុទ្ធសាស្រ្តវៀតណាម - ជប៉ុនយ៉ាងទូលំទូលាយនាពេលខាងមុខ លោកនាយក​រដ្ឋមន្រ្តី​បាន​អះអាង​ពីកិច្ច​សហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ប្រទេសទាំងពីរ ដើម្បីជំរុញកិច្ច​សហប្រតិបត្តិការ រវា​ង​ប្រទេស​ទាំង​ពីរ​ក្នុង​ដំណាក់​កាល “ក្រោយជំងឺរាតត្បាត COVID-19”។

ជាមួយគ្នានេះ  ប្រទេសវៀតណាមត្រៀមខ្លួនទទួលស្វាគមន៍អ្នកជំនាញនិងវិនិយោគិនជប៉ុនចំនួន ៥០០ នាក់មក​កាន់ប្រទេសវៀតណាម ដោយមានវិធានការចត្តាឡីស័កសមស្រប។ ផ្អែកលើការគ្រប់​គ្រងដ៏ល្អ​នៃការរីករាល​ដាល COVID-19 នោះ វៀតណាមក៏​បានត្រៀម​ខ្លួនរួចជា​ស្រេចក្នុង​ការនាំ​សិក្ខាកាម​វៀត​ណាម​ចំនួន​ ១០,០០០ នាក់ទៅកាន់ប្រទេសជប៉ុននិងទីក្រុងតូក្យូ ដែលជាគោល​ដៅដំបូង​របស់ខ្លួន​ក្រោយជំងឺ​រាតត្បាត​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ