30/05/2020 14:36 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីចិន លោក Li Keqiang៖ ចិនបើកចំហជាមួយ CPTPP

បន្ទាប់ពីសម័យប្រជុំរដ្ឋសភាចិនបានបិទបញ្ចាប់កាលពីរសៀលថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងប៉េកាំង នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានជួបជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុង និងក្រៅប្រទេស។ បញ្ហាជាច្រើន អំពីសេដ្ឋកិច្ចចិន និងទំនាក់ទំនងរវាងចិន ជាមួយបណ្ដាប្រទេសត្រូវបានផ្ដោតការយកចិត្តទុកដាក់ផងដែរ។

នាយករដ្ឋមន្រ្តីចិន លោក Li Keqiang

 

ការរក្សាខឿនសេដ្ឋកិច្ច មិនឱ្យឃ្លាតចេញពីគន្លងប្រកបដោយស្ថិរភាព សំដៅ អនុវត្តន៍ឲ្យបានគោលដៅ ១០០ ឆ្នាំ លើកដំបូង ដោយនាំប្រជា ជនចិនទាំងមូល ចេញផុតពីភាពក្រីក្រនិងកសាងសង្គមឱ្យកាន់តែសម្បូរ ធូធារ។ ទន្ទឹមនឹងនេះ ធានាទំនាក់ទំនងរវាងចិន និងអាមេរិកមិនឲ្យ “បែកបាក់គ្នា” ចំពោះបញ្ហាកើតមានឡើង ហើយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ក្នុងបរិបទដែលស្ថានភាពពិភពលោកមានការ វិឌ្ឍដ៏ស្មុគស្មាញនោះគឺជាបញ្ហាក្ដៅគគុក ដែលត្រូវបាននាយករដ្ឋមន្រ្តីចិន លោក Li Keqiang លើកឡើងក្នុងសន្និសីទសារព័ត៌មាននេះ។

លោកចាត់ទុកថា ទំនាក់ទំនងរវាងចិន - អាមេរិកមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរនិងពិភពលោក។ លោកបានអំពាវនាវឱ្យភាគីទាំងពីរ“ គោរពផលប្រយោជន៍ជាស្នូលនិងក្ដីព្រួយបារម្ភដ៏ធំធេងរបស់គ្នាទៅវិញទៅមក ស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាយកឈ្មះ។

ស្ដីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានានៅតំបន់អាស៊ី លោកបានសង្ត់ធ្ងន់ថា៖“ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីឆ្នាំមុន មេដឹកនាំមកពីប្រទេសចំនួន ១៥ បានសន្យាថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យទាន់ពេលវេលា។ ខ្ញុំសង្ឈឹមនិងជឿជាក់ថា កាសន្យានេះនឹងមិនចេះតែនិយាយានោះ។ ចិនជានិច្ចកាលរក្សាស្មារតីសកម្ម និងបើកចំហចំពោះ CPTPP”៕\

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ