13/02/2020 10:41 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តី៖ ការកសាងរដ្ឋាភិបាលអេឡិចត្រូនិករបស់វៀតណាម​អាច​កាត់​បន្ថយ​ពេលវេលា​បើប្រៀបធៀប​ទៅនឹង​ប្រទេសដទៃ​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 

​នា​ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធាន​គណៈ​កម្មាធិការជាតិទទួលបន្ទុកអំពីរដ្ឋាភិ បាលអេឡិចត្រូនិកបានអញ្ជើញដឹកនាំកិច្ចប្រជុំអនឡាញ រវាង​គណៈ​កម្មាធិការជាមួយនឹងគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអេឡិចត្រូនិក និងក្រសួងស្ថាប័ននានា។ 
 
ក្នុងកិច្ច​ប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកត់សម្គាល់រាល់លទ្ធផលវិជ្ជមាននៃសកម្ម ភាពរបស់​រដ្ឋាភិបាលក្នុងឆ្នាំកន្លងទៅ ពោលគឺ អាត្រាសេវាសាធារណៈតាមអ៊ិនធឺណិតក្នុងកម្រិត ៤ បាន កើន​ឡើង​​ទ្វេដង បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដែលស្ថិតក្នុងកម្រិត ១០,៧%។ ទន្ទឹមជាមួយគ្នានោះ ចំនួន​ក្រសួង​ស្ថាប័ន​និងមូលដ្ឋានសឹងតែ ១០០% បានតភ្ជាប់ បញ្ជូននិង​ទទួល​ឯកសារ​អេឡិចត្រូ​និក​ជាមួយ​ខ្សែ​រភ្ជាប់​ឯកសារ​ជាតិ។
 
អញ្ជើញ​លើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនោះ លោក​នាយក​រដ្ឋ​មន្រ្តី​បានបញ្ជាក់ថា៖ “បញ្ហាផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា ជាពិសេសបញ្ហាឌីជីថលនីយកម្ម របស់​សហគ្រាស​គឺជា​ដំណោះ​ស្រាយ​មួយ ក្នុងចំណោមដំណោះស្រាយដែលរដ្ឋជួយឧបត្ថម្ភ ដើម្បីរក្សាកំណើនអភិវឌ្ឍន៍របស់សហគ្រាស។ នេះគឺជាបញ្ហា​ក្តៅគគុក។ ប្រសិនបើយើងធ្វើមិនបានល្អនូវរដ្ឋាភិបាលអេឡិចត្រូនិកលើការទូទាត់ ពាណិជ្ជកម្ម​អេឡិច​ត្រូនិក ការផ្លាស់ប្តូរឌីជីថលសម្រាប់អង្គភាពអាជីវកម្ម នៅក្នុងសេដ្ឋកិច្ចឌីជីថល នឹង​ពិបាក​ក្នុង​ការ​ទទួល​បានជោគជ័យដែរ។ ប្រការនេះតម្រូវឱ្យមានការខិតខំប្រឹង​ប្រែងយ៉ាង​ខ្លាំង​របស់​ប្រព័ន្ធ​ទាំង​មូល​ក្នុង​ការ​កសាង​និង​អភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម”។
 
ដើម្បី​អនុវត្តឱ្យបានល្អនូវគោលដៅនិងភារកិច្ចដែលបានដាក់ចេញនោះ លោក​នាយក​រដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់​លើ​តួនាទី​របស់ប្រមុខក្រសួង ស្ថាប័ននានា ជាពិសេស លើកកម្ពស់ស្មារតី​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹក​នាំ​ដោយ​ផ្ទាល់​ ក្នុងការស្ថាបនារដ្ឋាភិបាលអេឡិចត្រូនិក ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ប្រជាជននិង សហគ្រាស ដើម្បី​លើក​កម្ពស់ប្រសិទ្ធភាពផលិត​កម្ម​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ