• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ ឆ្នាំ នៃការប្រសូត្រឡើងផ្នែកស៊ីម៉ងត៍ វៀតណាម


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (កណ្ដាល)  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

នាយប់ថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២០ នៅទីក្រុងហាណូយ អគ្គក្រុមហ៊ុន ស៊ីម៉ងត៍វៀតណាម ( Vicem) បានរៀប​ចំ​ពិធី​ រំលឹកខួបលើកទី ១២០ ឆ្នាំ នៃការបង្កើតផ្នែកស៊ីម៉ងត៍ វៀតណាម និង ពិធីរំលឹកខួបលើកទី ៩០ នៃទិវា​ប្រពៃណី​ពលករស៊ីម៉ងត៍។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីនេះ និងប្រគល់​ទ​ង់ប្រឡងប្រណាំងរដ្ឋាភិបាលជូន អគ្គក្រុមហ៊ុន ស៊ីម៉ងត៍វៀតណាម។
 
អញ្ជើញថ្លែង​នៅទីនេះរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Pham Hong Ha បានមានប្រសាសន៍ថា៖ ក្នុងរយៈ​ពេល​​ជាង ១២០ឆ្នាំនៃការអភិវឌ្ឍន៍មក ផ្នែកស៊ីម៉ងត៍វៀតណាមមានទំហំជាង ១០០ លានតោន ហើយ នាំចេញ ៣០ ​លានតោន / ឆ្នាំ។ ដើម្បីឆ្លើយតបនឹងតម្រូវការនៃបុព្វហេតុផ្លាស់ប្ដូរថ្មីឧស្សាហូបនីយកម្ម - ទំនើបកម្មនោះ Vicem​ គប្បីបន្តវិនិយោគក្នុងការអភិវឌ្ឍសមត្ថភាពផលិតកម្ម ស្របតាមផែនការនិងតម្រូវការទីផ្សារ បែង​ចែក​កន្លែង​ផលិតកម្មឲ្យសមស្របតាមទីផ្សារ លើកកម្ពស់ការច្នៃប្រឌិតអនុវត្តវិធីសាស្ត្រជឿនលឿន ផ្នែកវិទ្យាសាស្ត្រ​បច្ចេកទេស និងការគ្រប់គ្រង ដើម្បីសន្សំប្រភពធនធា​ន ថាមពល និងការពារប​រិស្ថាន៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top