04/01/2020 15:27 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីឡាវធ្វើទស្សនកិច្ចនៅវៀតណាមនិងអញ្ជើញជាសហប្រធាននៃសម័យប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​វៀត​ណាម - ឡាវលើក​ទី​៤២​


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith (រូបថតៈ TTXVN)
 

ការរៀបចំសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម​ - ឡាវលើក​នេះ នូវចំណង​មិត្តភាព​ដ៏អស្ចារ្យសាមគ្គីភាព ពិសេសនិង​កិច្ចសហប្រតិបត្តិការគ្រ​ប់ជ្រុង​ជ្រោយវៀតណាម - ឡាវ។
 
តបតាម​ការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នាយករដ្ឋមន្រ្តីនៃសាធា រណរដ្ឋ​ប្រជាធិប​តេយ្យ​​ប្រជាមានិតឡាវ លោក Thonglou​n Sisoulith បាន​ដឹកនាំ​គណៈប្រតិ​ភូជាន់​ខ្ពស់​នៃរដ្ឋាភិបាល​ឡាវ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចនិងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិ​ការអន្ត​ររដ្ឋាភិបាល​វៀត​ណាម​ - ឡាវនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ២ ដ​ល់ថ្ងៃ ​៤ ខែមករាឆ្នាំ ២០២០។
 
ការរៀបចំ​សម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវលើកនេះ ដើម្បីបន្ត​អះអាង​អំពី​អាទិភាពនៃទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ នោះគឺ អភិវឌ្ឍន៍ដោយឥតឈប់ឈរ នូវចំណង​មិត្តភាពដ៏អស្ចារ្យសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - ឡាវ។ ម្យ៉ាង​វិញ​ទៀត បង្កើនការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ក៏ដូចជា បង្កើតបណ្តាញ​ដឹកនាំ​ឯក​ភាព​គ្នា​ ដើម្បីអនុវត្តរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ និងជំរុញកិច្ចសហប្រតិ បត្តិការរវាង​ប្រទេស​ទាំង​ពីរ​នាពេល​ខាង​មុខ​ផង​ដែរ៕

 

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ