03/01/2020 10:48 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ច ប្រជុំអនុវត្តភារកិច្ចឆ្នាំ២០២០របស់ធនាគាររដ្ឋ


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN) 
 

នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ​២០២០​ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំអនុវត្តភារកិច្ចឆ្នាំ ២០២០របស់ធនាគាររដ្ឋ។
 
ថ្លែង​នៅកិច្ចប្រជុំនេះ ទេសាភិបាលធនាគាររដ្ឋលោក Le Minh Hung បានអោយដឹងថា ក្នុងឆ្នាំ២០១៩ ធនាគារ​រដ្ឋ រួម​ចំណែករក្សាស្ថិរភាពទីផ្សារ ធានាការផ្គត់ផ្គង់ដើមទុនសម្រាប់ខឿនសេដ្ឋកិច្ច ព្រមទាំងគ្រប់គ្រងអតិផរ ណា​នៅ​កម្រិត២,០១%ផងដែរ។ នេះជាជោគជ័យធំបំផុត ក្នុងការអនុវត្ត គោល​នយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​រដ្ឋ។
 
ចំណែកឯនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃ ខ្ពស់​ចំពោះ​ការដែល​ធនាគារ​រដ្ឋបាន​អនុវត្ត​យ៉ាងល្អនូវការគួបផ្សំគោល នយោបាយរូបិយវត្ថុជាមួយគោលនយោបាយផ្សេងៗទៀត រួមចំណែក បង្កើនទុន​បម្រុង​អន្តរជាតិ​ឡើងដល់ទៅកម្រិតឯតទគ្គកម្មគឺជិត៨០ពាន់លានដុល្លាអាមេរិក កើន២,៥ដងបើ​ធៀប​នឹងរយៈពេលដើម​អាណត្តិ។ ក្នុងឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តីបានសំណូមពរអោយធនាគាររដ្ឋអនុវត្តគោល ដៅទាំង២ដោយ​ព្រមៗគ្នា។ នោះគឺបង្កើតបរិយាកាសងាយស្រួលសម្រាប់ ធនាគារពាណិជ្ជកម្ម និងអង្គការឥណ​ទាន​អភិវឌ្ឍ​ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ប្រកួតប្រជែងដោយតម្លាភាព។ ទម្ទឹមនឹងនោះ ធ្វើពិពិធកម្ម លើក​កំពស់​គុណភាពសេវាកម្ម ឆ្លើយតបនឹងសំណូមពរហើយបង្កលក្ខណៈ ងាយស្រួលសម្រាប់​ប្រជាជន​និង​សហគ្រាស​អាច​អភិក្រមនឹងសេវាកម្មឥណទានក្នុងរយៈពេលខ្លីបំផុតនិងការចំណាយទាបបំផុតផងដែរ។ លោកនាយក រដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ ថា៖
 
“ត្រូវយកចិត្ត​ទុកដាក់ជាពិសេសដល់ការងារព្យាករណ៍ ទប់ទល់នឹងការ វិវត្តន៍ក្នុងតំបន់និងលើពិភពលោក។ ផ្នែកស្រាវជ្រាវ​យុទ្ធសាស្ត្រនៃធនាគារ ពាណិជ្ជកម្មនីមួយៗនិងធនាគាររដ្ឋត្រូវអនុវត្តយ៉ាងប្ដូរផ្ដាច់ការងារនេះជា ពុំខាន។​ ក្រៅពីនោះ បង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័នមានសមត្ថ កិច្ចផ្សេងៗ ដើម្បី​ពិភាក្សា​អំពី​គោលនយោបាយ​ដាក់ជូនរដ្ឋាភិបាល​ជា​ ប្រចាំខែផងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ