25/11/2019 16:14 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអានុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងនិងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងដែលជាកិច្ចប្រជុំលើកដំបូង

តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអានុស្សាវរីយ៍៣០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងនិងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងដែលជាកិច្ចប្រជុំលើកដំបូង។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in, នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា នាយករដ្ឋ​មន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណា បានចាកចេញពីទីក្រុងហាណូយឆ្ពោះទៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន - កូរ៉េខាងត្បូង,កិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូង ដែលជាកិច្ចប្រជុំលើកដំបូង និងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២៤ ដល់ ២៨ ខែវិច្ឆិកាឆ្នាំ ២០១៩។

នារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា យន្តហោះពិសេសដែលដឹកលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដល់អាកាសយានដ្ឋានយោធា Gimhae ទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង។ តាមរបៀបវារៈ នៅទីក្រុងប៊ូសាន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងចាប់ផ្តើមចូលរួមបណ្តាកម្មវិធីនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន - កូរ៉េខាងត្បូង និងកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងដែលជាកិច្ចប្រជុំលើកដំបូង។

កិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូង លើកទី ១ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយករដ្ឋមន្រ្តីថៃ ដោយប្រធានបទ “កិច្ចសហប្រតិបត្តិការអនាគតមេគង្គ - កូរ៉េខាងត្បូង ដើម្បីវិបុលភាពរួម” ដែលធ្វើឡើងនៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ២៧ ខែវិច្ឆិកា ក្នុងឱកាសដូចគ្នានឹងកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងអបអរសាទរខួបលើកទី ៣០ តែម្តង។

នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកូរ៉េខាងត្បូងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ និងជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងកូរ៉េខាងត្បូង ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ ដោយផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងអភិវឌ្ឍន៍ល្អនិងលើគ្រប់ទិដ្ឋភាពទាំងអស់នាបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ