នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អាមេរិកលោក Wilbur Ross (រូបថត៖ chinhphu.vn)
នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អាមេរិកលោក Wilbur Ross រួមជាមួយគណៈប្រតិភូធុរកិច្ចអាមេរិកដែលមក បំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព វាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ក៏ដូចជាកិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋមន្រ្តីលោក Wilbur Ross ក្នុងការជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មវិនិយោគ។ រដ្ឋមន្រ្តីលោក Wilbur Ross បានអោយដឹងថា ក្នុងក្រុមគណៈប្រតិភូអាមេរិកលើកនេះ មានតំណាងសម្ព័ន្ធក្រុមហ៊ុន ធំៗរបស់អាមេរិកដែលយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាមដ៏ពោរពេញទៅ ដោយសក្ដានុពល ហើយត្រៀមខ្លួនជាស្រេចបោះទុនចូលគម្រោងនានានៅវៀត ណាមផងដែរ។
នៅជំនួបនេះដែរ តំណាងសម្ព័ន្ធក្រុមហ៊ុនមួយចំនួនរបស់អាមេរិកបាន សម្ដែងនូវគោលបំណងចង់ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ជំរុញខ្លាំងទំហំពាណិជ្ជ កម្មទ្វេភាគី បើកជើងហោះហើរត្រង់រវាង វៀតណាមនិងអាមេរិក។ បន្ទាប់ពីជំនួប នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Wilbur Ross រួមជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបានអញ្ជើញធ្វើជា សាក្សីនៅពិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មសំខាន់នានា រវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម