23/09/2019 15:04 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបជុំជាមួយអតីតយុវសិស្សនៅសាលាយោធាវៀតណាម


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) និងបណ្ដាតំណាង (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២២ ខែកញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបជុំជាមួយបណ្ដាអតីតយុវសិស្ស នៅសាលាយោធាវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើក​ទី​៧០​ ទិវាបង្កើត។ អញ្ជើញចូលរួមពិធីជួបជុំនេះក៏មានវត្តមានថ្នាក់ដឹកនាំ គណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារជាតិ គ្រូបង្រៀននិងយុវសិស្ស គ្រប់ជំនាន់ចំនួន៥០០ នាក់ទូទាំងប្រទេស។

សាលាយោធាវៀតណាមត្រូវបានបង្កើតឡើងនាខែឧសភាឆ្នាំ១៩៤៩។ សិក្ខាកម្មទាំងឡាយនៃសាលានេះជានិច្ចកាលពង្រីកប្រពៃណីដ៏ភ្លឺស្វាងដោយរួមចំណែកយ៉ាងសកម្មទៅក្នុងជ័យជំនះនៃការតស៊ូប្រឆាំងនឹងខ្មាំងសត្រូវឈ្លានពានដើម្បីឯកភាពប្រទេសជាតិ។ អាស្រ័យដោយសំណូមពររបស់ប្រទេស ជាតិនិងបដិវត្តន៍ ជំនាន់យុវសិស្ស នាគ្រានោះ ត្រូវបានបញ្ជូនទៅរៀន មុខវិជ្ជាផ្សេងៗជាច្រើន។ ពួកគេបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរហើយ មានគំរូជាច្រើនក្នុងការលះបង់សម្រាប់ប្រទេសជាតិ។

អញ្ជើញថ្លែងនៅពិធីជួបជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រជាតិជានិច្ចកាលកត់សម្គាល់រាល់ការរួម វិភាគទានរបស់បណ្ដាជំនាន់យុវសិស្សវៀតណាម។ រហូតមកដល់ពេល នេះ បណ្ដាជំនាន់យុវសិស្សនៅតែបន្តរួមចំណែកទៅក្នុងការអភិវឌ្ឍប្រទេសជាតិ ផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“យើងមានក្ដីសោមស្សរីករាយយ៉ាងក្រៃលែងដោយសារមានបណ្ដាជំនាន់កម្មាភិបាលដែលមានទេពកោសល្យ​ផង​ ហើយស្មោះត្រង់ចំពោះមាតុប្រទេសទៀតផង។ យុវសិស្សរាប់ពាន់នាក់មកពីគ្រប់ទិសទីទូទាំងប្រទេសបានរួមចំណែកទៅក្នុងបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជន។ នេះជាប្រពៃណីដ៏ថ្លៃថ្លាណាស់។ យុវសិស្សនោះអាចជាឧត្តមសេនីយ៍ ជាអ្នកវិទ្យាសាស្ត្រ តន្ត្រីករ ឬកម្មាភិបាលជាន់ខ្ពស់។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការថ្លែងរបស់អតីតយុវសិស្សម្នាក់នៅតំបន់ភាគខាងត្បូងដែលថា យុវសិស្សវៀតណាមគ្រប់រូប គ្មានអ្នកណាក្បត់មាតុប្រទេសនោះឡើយ។ នោះគឺជាលក្ខណៈបុគ្គលដ៏ខ្ពង់ខ្ពស់គួរអោយគោរពរបស់បណ្ដាយុវសិស្សវៀតណាម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ