11/09/2019 11:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋ​ទូត​នៃព្រះរាជាណាចក្រ​អារ៉ាប៊ី​សាអ៊ូ​ឌីត​និងរដ្ឋមន្រ្តីពាណិជ្ជកម្ម​និង​វិនិយោគបរទេស​គុយបា​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត លោក F.M Al Suwelim (រូបថតៈ TTXVN)
 

នារសៀល​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត លោក F.M Al Suwelim។
 
ក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងចង់អោយប្រទេសទាំងពីរ ជំរុញកិច្ច​សហប្រតិ​បត្តិការលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ពលកម្ម វិនិយោគនិងវិស័យផ្សេងៗទៀត ដែល​ប្រទេស​ទាំងពីរ​មាន​ឧត្តមភាព។ ដោយចាត់ទុកថា សក្កានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅធំធេងណាស់ នា យក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូត លោក​ឯក​អគ្គរដ្ឋ​ទូត​នឹង​សម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម ដើម្បី​ជំរុញ​កិច្ច​សហប្រតិ​បត្តិការរវាងប្រទេសទាំងពីរ អោយកាន់តែខ្លាំងក្លាថែមទៀត។ លោកនាយក​រដ្ឋ​មន្ត្រី​បាន​ស្នើអោយ​ប្រទេស​ទាំង​ពីរ សម្របសម្រួលយ៉ាងល្អ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមក នៅបណ្តាវេទិការពហុភាគី។ លោក​នាយក​​រដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ ជាឆ្នាំសំខាន់សម្រាប់ប្រទេសទាំងពីរ ខណៈដែល​វៀត​ណាជា​ប្រធានអាស៊ាននិងអារ៉ាប៊ីសាអ៊ូឌីត និងមានបំណង ចង់អោយប្រទេសទាំងពីរ ជំរុញកិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី​និងពហុភាគី។
 
ក៏នារសៀលថ្ងៃ​ទី ១០ ខែកញ្ញា អញ្ជើញថ្លែងមតិក្នុងពិធីទទួលជួបជាមួយលោក Rodrigo Malmierca Diaz រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​និងវិនិយោគបរទេសគុយបា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានប្រសាសន៍ថា “វៀតណាម​ត្រៀមជាស្រេច ចែករំលែកជាមួយគុយបា អំពីសមិទ្ធិ​ដែល​ទទួល​បាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។ លើសពីនេះទៅទៀត វៀតណាមនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយគុយបា និង​ជំរុញ​សហគ្រាស​វៀត​ណាម​ ធ្វើការវិនិយោគចូលគុយបាផងដែរ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបាន​អះអាង​ថា វៀតណាម​គាំទ្រជានិច្ច បុព្វហេ​តុនៃការតស៊ូ​ដ៏សុច្ចរិត​របស់​ប្រជា​ជន​គុយ​បានិង​គាំទ្រនូវ​គោលជំហរ​របស់​គុយបា​នៅឯវេទិកា​អង្គការ​សហប្រជា​ជាតិ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ