08/09/2019 12:04 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេស Nicaragua


 រដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Denis Ronaldo Moncada Colindre
 

នាថ្ងៃទី៦ ​ខែកញ្ញា ឆ្នាំ២០១៩​ រដ្ឋអំណាចខេត្ត Kanagawa របស់ជប៉ុននិងស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បានរួម​សហការរៀបចំវេទិកាធុរកិច្ចវៀតណាមនៅទីក្រុង Yokohama។
 
ពាណិជ្ជករ​និងវិនិយោគិនជប៉ុនរាប់រយនាក់ រួមជាមួយតំណាងមកពីខេត្តចំនួន ៤របស់ វៀតណាមបាន​ចូល​រួម​ព្រឹត្តិការណ៍​នេះ។ ថ្លែងមតិក្នុងឱកាសបើកវេទិកានេះលោក Yuji Kuroiwa អភិបាលខេត្ត Kanagawa បានមាន​ប្រសាសន៍​ថា សហគ្រាសធុនតូចនិងមធ្យមជាច្រើននៅក្នុងខេត្តនេះ មានបំណងចង់វិនិយោគនៅ វៀត​ណាម​ហើយ​បាន​បញ្ជាក់ថា ខេត្ត​ Kanagawa ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ​ដល់អាជីវកម្ម​ក្នុងស្រុក​ធ្វើការ​វិនិយោគ​ផង​​ដែរ​។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Vu Hong Nam បានអះអាងថា ទំនាក់​ទំនង​វៀត​ណាម - ជប៉ុន កំពុងស្ថិតក្នុង “ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ”។ ហេតុដូច្នេះ នេះគឺ​ជាពេល​វេលា​សមស្របបំផុតសម្រាប់វិនិយោគិននៃប្រទេសទាំងពីរ បង្កើន​កិច្ច​សហប្រតិ​បត្តិការ​របស់ខ្លួន​ដែលរួម​ចំណែក​ ជួយសហគ្រាសនៃប្រទេសទាំងពីរអោយមានការអ​ភិវឌ្ឍយ៉ាងខ្លាំងក្លាថែទៀត​។
 
នៅក្នុង​វេទិកានេះ តំណាងនៃខេត្តចំនួន ៤ របស់វៀតណាមរួមមាន ខេត្ត Thai Binh, Ha Nam, Hung Yen និង Vinh Long បានណែនាំអំពីសក្តានុពលនិងការតំរង់ទិសអភិវឌ្ឍន៍ រួមជាមួយ​គោលនយោបាយ​អនុគ្រោះ​ដើម្បី​ទាក់​​ទាញ​ការវិនិយោគបរទេសនៃតំប​ន់នី​មួយៗផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ