04/09/2019 10:38 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទូរស័ព្ទលើកទឹកចិត្តក្រុមជម្រើសជាតិវៀតណាម


 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបសំណេះសំណាលនិងអបអរសាទរក្រុមបាល់​ទាត់ជម្រើសជាតិវៀតណាមដែលបានឈ្នះពានរង្វាន់ AFF Suzuki Cup 2018  (រូបថត៖ VGP)
 

ក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បាន​ទូរស័ព្ទ​អប​អរ​សាទរ​និង​លើកទឹកចិត្តដល់ក្រុមជម្រើស​ជាតិវៀតណាមទាំង​ មូល ដែល​កំពុង​បំពេញ​ភារ​កិច្ច​នៅ​ប្រទេស​ថៃ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc   អញ្ជើញជូនពរក្រុមជម្រើសជាតិទាំង មូល អោយ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត​ ដើម្បីទទួលបានលទ្ធផលល្អក្នុងការ​ប្រកួតលើកទី ១ វគ្គជម្រុះជុំទី ២ នៃព្រឹ​ត្តិការណ៍ World Cup ឆ្នាំ ​២០២២ ​សម្រាប់​តំបន់អាស៊ី។

ការ​លើកទឹក​ចិត្ត​ដែលលោកនាយករដ្ឋមន្ត្រីផ្ញើរជូនដល់ក្រុមជម្រើសជាតិ ចំ​និង​ទិវា​បុណ្យ​នក្ខត្តប្ញក្ស​រប​ស់​ប្រទេ​សជាតិ​ ប្រៀបដូច​ជា​កម្លាំង​ចលក​រ​ដើម្បី​លើក​ទឹកចិត្ត​ដល់​គណៈ​កម្មការ​គ្រូបង្វឹក​នៃក្រុមជម្រើស​ជាតិវៀ​តណាមនិ​ងកីឡា​ករ បន្តខិតខំប្រឹង​ប្រែងអស់​ពីសមត្ថភាព​ដើម្បីឆ្លើយ​តប​ទៅនឹង​សេចក្តី​ស្រឡាញ់​និង​ការ​រំពឹង​ទុក​របស់​អ្នកគាំទ្របាល់ទាត់ជាតិតែ​ម្តង។ ជាការឆ្លើយតបវិញចំពោះសេចក្តីជូនពររបស់លោក​នាយក​រដ្ឋមន្ត្រី លោក​ Park Hang Seo គ្រូបង្វឹក​និងកីឡាករ​ទាំង​អស់​បាន​សន្យាថា​នឹងបន្ត​ការខិត​ខំប្រឹង​ប្រែង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ហ្វឹក​​ហាត់​នៅថៃ ដើម្បី​មានការរៀបចំ​ល្អបំផុត​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម្ចាស់​ផ្ទះ​ថៃ ដែលនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី​​៥ ខែកញ្ញា ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 
បណ្តាព័ត៌មានបានផ្សាយ