29/08/2019 11:26 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយអតីតកម្មាភិបាលបម្រើលោកអ៊ំហូ


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី
 

នាព្រឹក​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងឱកាសគម្រប់ខួប ៧៤ ឆ្នាំនៃការ​បង្កើត​ប្រទេស​ជាតិ​និង​រយៈពេល ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍រ​បស់​លោកប្រធានហូជីមិញ, នាយករដ្ឋ​មន្រ្តី លោក ​Nguyen Xuan Phuc ​បានអញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយ​អតីត​កម្មាភិបាល​ដែល​ធ្លាប់ប​ម្រើលោក​អ៊ំហូដោ​យ​ផ្ទាល់។
 
នៅទីនេះ ​លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា អតីតកម្មាភិបាល ដែលធ្លាប់​បម្រើលោក​អ៊ំហូ គឺជាគំរូនៃភាពស្មោះត្រង់និងការលះបង់ ចំពោះបដិវត្ត។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បក្ស​និងរដ្ឋតែងតែចងចាំជានិ​ច្ច ចំពោះការខិត​ខំនិងការ​លះបង់​របស់​អតីត​កម្មាភិបាល​ដែលធ្លាប់​បម្រើ​លោក​ អ៊ំហូ។
 
រហូត​មកដល់ពេលនេះ អតីតកម្មាភិបាលទាំងអស់ តែងតែរក្សា​ចរិយា​សម្បត្តិ​បដិវត្ត​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។ ទោះ​បីមានមនុស្សខ្លះដែលមានអាយុជាង ៩០ ​ឆ្នាំហើយក៏ដោយ ប៉ុន្តែពួកគាត់តែងតែសិក្សា​តាម​លោកអ៊ំហូ ដោយស្មារតី​រៀន​សូត្រពេញមួយជីវិត ធ្វើជា​គំរូល្អដល់កូនចៅ អោយប​ន្តចូលរួម​កសាង​ស្រុក​កំណើត​និង​មាតុ​ប្រទេស​។ ​នាយក​រដ្ឋមន្រ្តីបានបង្ហាញជំនឿថា​ អតីតកម្មាភិ​បាល​ទាំង​អស់​នឹង​បន្ត​សិក្សាតាម​គំរូលោក​ប្រធាន​ហូជីមិញ​ ដើម្បី​រីកសាយភាយនូវគំរូភ្លឺចិញ្ចាចទៅ​សង្គម​ទាំងមូល៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ