24/08/2019 11:35 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសវនការជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison


 ទិដ្ឋភាពនៃជំនួបពិភាក្សា
 

តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀត ណាម លោក Nguyen Xuan Phuc និងលោកជំទាវ លោកនា យក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ Scott Morrison និងលោកជំទាវ បាន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២២ ដល់​ថ្ងៃ​ទី២៤​ ខែសីហា ឆ្នាំ​២០១៩។ 
 
បន្ទាប់ពីពិធី​ទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ចំពោះនាយករដ្ឋមន្រ្តីអូស្រ្តាលីនិងលោកជំទាវ នៅវិមានប្រធាន​រដ្ឋ​នាព្រឹក​ថ្ងៃ​ទី ២៣ ខែសីហាមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញ​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នាយករដ្ឋមន្រ្តី លោក Scott Morriso។  
 
នៅឯកិច្ច​ពិភាក្សានេះ ក្នុងការផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំ​ទាំងពី​រ​រូប​បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ អំពីការអភិវឌ្ឍយ៉ាងខ្លាំងក្លា ពោរពេញទៅដោយប្រសិទ្ធភាពនៃទំនាក់ទំនងវៀតណាម - អូស្រ្តាលី ក្នុង​រយៈ​ពេល​កន្លង​មក ព្រមទាំងចាត់ទុកថា  ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពសម្បូរបែបនិងមានសក្តានុ ពលច្រើន​ណាស់។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ ដែលសម្រេច​បាន​ ៧,៨ ពាន់​លានដុល្លារអា​មេរិក​។
 
ភាគីទាំង​ពីរបានលើកទឹកចិត្តដល់មូលដ្ឋាននានា ដើម្បីជំរុញកិច្ច​សហប្រតិបត្តិ​ការតាម​រយៈការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​គ្រប់​ជាន់ថ្នាក់ ចែករំលែកចំណេះដឹងអំពីការគ្រប់គ្រង ជាពិសេសក្នុងការរៀបចំផែនការទីក្រុង ហេដ្ឋារចនា​សម្ព័ន្ធ​ដឹកជញ្ជូន ការអប់រំនិងបណ្តុះបណ្តាល និងសហគ្រិនភាពច្នៃប្រឌិតជាដើម។
 
ភាគីទាំងពីរ​បានសន្យាថា នឹងបន្តកសាងរចនាសម្ព័ន្ធតំបន់មួយ បើកចំហ គ្រប ដណ្តប់ វិបុលភាព និងមាន​សុវត្ថិភាព​ ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដី។
 
នាយករដ្ឋ​មន្រ្តីទាំងពីរ​រូប​បាន​សម្តែង​នូវការ​ព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​កាបម្រែបម្រួល​នៅសមុទ្រខាង​កើត​​ រួម​ទាំងការធ្វើយោធូបនីយកម្មនៃរចនាសម្ព័​ន្ធកំពុងមានជម្លោះ។ នាយករដ្ឋ​មន្រ្តីទាំងពីរ​រូបក៏​បាន​សម្តែងនូ​វការព្រួយ​បារម្ភចំពោះ​សកម្មភាព​រារាំងដល់​គម្រោងប្រេង និងឧស្ម័​នដែលបានប្រតិបត្តិកា​រនៅសមុទ្រខាងកើត​។ ថ្នាក់ដឹកនាំទាំងពីរ​រូបបាន​សង្កត់​ធ្ងន់​លើសារ​សំខា​ន់នៃ​សេរីភាពនាវាចរណ៍​និង​អាកាសចរណ៍​ ដោយគោរពតាមច្បាប់អន្តរជាតិ​និងរក្សាសណ្តាប់ធ្នាប់ផ្អែក​លើច្បាប់។ ថ្នាក់ដឹក​នាំទាំងពី​ររូបបាន​អំពាវ​នាវអោយភាគីទាំងអស់អត់ធ្មត់និងជៀស វាងសកម្ម ភាពដែលអាច​ធ្វើឱ្យស្ថា​នភាព​កាន់​តែស្មុ​គស្មា​ញ​ឡើង​។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារសំខាន់ចំពោះការដែលប្រទេសនានា បន្តដោះស្រាយ​ជំលោះដោយ​សន្តិវិធី មិនគំរាមកំហែងឬប្រើប្រាស់កម្លាំង ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរ ជាតិជាពិសេស​គឺ​អនុសញ្ញា​អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
 
បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋ​មន្រ្តីទាំងពីរ​រូប​បាន​ធ្វើជាសាក្សីក្នុ​ងកា​រចុះហត្ថលេ​ខាលើ​ឯកសារ​កិច្ច​សហប្រតិ​បត្តិកា​រចំ​នួន ០៥ ក្នុងវិស័យរដ្ឋាភិបា​លអេឡិចត្រូនិក ហិរញ្ញវត្ថុ ​ការប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរមនុស្សនិង​កិច្ច​សហ​ប្រតិ​ប​ត្តិការ​សេវាកម្មអាកាស។ នាយករដ្ឋមន្រ្តីទាំ​ងពីរក៏បានជួបជា​មួយសា​រព័ត៌មាន​នៃប្រទេសទាំងពី​រ​និង​អន្តរជាតិ​ ដើម្បីប្រកាសលទ្ធផលនៃកិច្ចពិភា​ក្សានេះដែរ៕

 

តា​ម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ