23/08/2019 10:58 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីអូស្ត្រាលីចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

 នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី​​២២​ ខែសីហា ឆ្នាំ​២០១៩ នាយករដ្ឋម​ន្រ្តីអូស្ត្រាលីលោក Scott Morrison និង លោកជំទាវបា​ន​ចាប់​ផ្ដើម​ដំណើរ​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ តាមការអញ្ជើញ​របស់នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc។
 
ដំណើរទស្សន​កិច្ចនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាង វៀតណាមនិង​អូស្ត្រាលី​កំពុង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា ហើយការជឿទុកចិត្តគ្នាខាង នយោបាយក៏កាន់​តែកើន​ឡើង​ៗ​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​គណៈ​ប្រតិភូនិង​ការ​ជួប ប្រាស្រ័យជាន់ខ្ពស់ទៅវិញទៅមក។ កិច្ចសហប្រតិបតិ្តការទ្វេភាគីកំពុងរីកចម្រើន យ៉ាង​សកម្ម​​ដោយសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កា។ ភាគីទាំងពីរគាំ ទ្រគ្នា​ទៅវិ​ញ​ទៅ​មក​នៅ​វេទិកាព​ហុភាគី​នានា ជាពិសេសគឺអង្គការសហប្រជាជាតិ វេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក៏ដូច​ជា​បន្តយន្តការ ដឹកនាំដោយអាស៊ានផងដែរ។ វៀតណាមនិងអូស្ត្រាលីបានអនុម័តលើកិច្ចព្រម ព្រៀង​គ្រប់​ជ្រុង​ជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងកំពុង​សហការ​គ្នាជំ​រុញ​ការ​សម្រេច​កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុង​តំបន់ (RCEP​) ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ