09/08/2019 11:22 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃអនុគណៈកម្មាធិការសេដ្ឋកិច្ច-សង្គមដើម្បីបម្រើមហាសន្និបាតលើកទី ១៣ របស់បក្ស ​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិដឹកនាំកិច្ចប្រជុំ 
 

 នារ​សៀលថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៩ នៅទីស្នាក់ការដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន​អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុគណៈកម្មាធិការសេដ្ឋកិច្ច-សង្គមដើម្បី​បម្រើ​មហាសន្និ​ បាតបក្សទូទាំងប្រទេសលើកទី ១៣។ 
 
ចូលរួមក្នុង​កិច្ចប្រជុំនេះមានវត្តមានឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue និងសមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍នៃ​អនុគណៈកម្មាធិការផងដែរ។
 
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ​ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងថា ដំបូងបង្អស់ សេចក្តី​ព្រាង​នេះ​​បាន​ប្រកាន់​ខ្ជាប់ នូវសេចក្តីព្រាងដែលត្រូវបា​នអនុម័តជាមូលដ្ឋាន ​ដើម្បីឆ្លើយ​តបនឹង​តម្រូវ​ការ​ដែល​បាន​ដាក់​ចេញ។ យោងតាមលោកនា យករ​ដ្ឋមន្រ្តីថា ស្ថានភាពនៅក្នុងតំបន់​ និងសមុទ្រខាងកើត មានភាពស្មុគ​ស្មាញ ស្ថានភាពនៃសង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​គួរតែ​ពិចារណាដើម្បី​ដាក់​បញ្ហា​នេះទៅក្នុង​សេចក្តី​ព្រាង​របាយការណ៍។
 
លោកនាយករដ្ឋមន្រ្តីបាន​ស្នើឱ្យ​សមាជិក​នៃអនុគណៈ​កម្មាធិការ​ទទួល​យក​រាល់មតិ​យោបល់​របស់​អ្នក​វិទ្យាសាស្ត្របន្ថែ​មទៀ​ត ដោយសិក្សាស្រាវជ្រាវលើវិស័យនីមួយៗ​បន្ថែមទៀ​ត៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ