• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីកម្ពុជាអំពាវនាវអោយមានកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម


 នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថតៈ TTXVN)
 

 នាថ្ងៃទី៥ ខែសីហា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន បាន​អំពាវ​នាវ​អោយ​មាន​ការ​ខិត​ខំ​រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងតំបន់ បន្ទាប់ពី​កើត​មាន​ឡើង​ការ​ផ្ទុះគ្រាប់​បែកជាប​ន្តប​ន្ទាប់ នៅក្នុងប្រទេសថៃ កាលពីសប្តាហ៍មុន។ 
 
អញ្ជើញថ្លែង​មតិនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជាង ១.៤០០ នាក់ នៅបណ្ឌិត សភាសន្តិសុខកម្ពុជា​នៃខេត្ត​កណ្តាល​ភាគខាងត្បូង នាយករដ្ឋមន្រ្តី សម្តេច ហ៊ុនសែនបានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិន​អនុញ្ញាត​អោយ​ក្រុមភេរវករណាមួយ ឆ្លៀត យកទឹកដីរបស់ខ្លួនជាជម្រក រួមទាំងការលាងលុយកខ្វក់ ការជួញ​ដូរ​គ្រឿង​ញៀនឬការ ជួញដូរអាវុធឡើយ។ លោកនាយករដ្ឋមន្រ្តីហ៊ុនសែន​បាន​ស្នើ​អោយ​អាជ្ញាធរ​កម្ពុជា​សហការ​យ៉ាង​ជិត​ស្និទ្ធជាមួយបុគ្គលនិងអង្គការក្នុងតំបន់ និងអង្គ ការពាក់ព័ន្ធទាំងអស់ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ធានាសន្តិភាពនិងសន្តិសុខនៅក្នុងប្រទេសផង ដែរ។

សេចក្តី​​ថ្លែង​នេះ បានធ្វើឡើងបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកជាច្រើនលើក បានកើតឡើងនៅ​ទីតាំង​ផ្សេងៗ​ ​ក្នុងទីក្រុងបាងកក (នៃប្រទេសថៃ) នាថ្ងៃទី ២ ខែសីហា ចំទៅនឹងពេលវេលាប្រារព្ធកិច្ចប្រ​ជុំរដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើកទី ៥២ (AMM -៥២) និងកិ​ច្ច​ប្រជុំពាក់ព័ន្ធ៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top