24/07/2019 09:21 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc: ប្តេជ្ញាកសាងរដ្ឋាភិបាលអេឡិចត្រូនិក


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុងសន្និសិទអនឡាញ 
 

 នាព្រឹក​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅទីស្នាក់ការរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិច ត្រូនិក បា​ន​អញ្ជើញ​ជា​អធិបតី​សន្និសីទ​អនឡាញ​នៃគ​ណៈ​ កម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិក ជាមួយបណ្តា​គណៈ​កម្មាធិការ​ដឹក​នាំ​ការ​កសាង​រដ្ឋាភិ​បាល​អេឡិច​ត្រូ​និក អាជ្ញាធរអេឡិចត្រូនិកនៃក្រសួងស្ថាប័ននិងមូលដ្ឋាននានា។
 
អញ្ជើញថ្លែង​មតិនៅឯសន្និសីទនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យ​អង្គ​ប្រជុំ​ផ្តោត​លើកា​រពិភាក្សា​អំពីស្ថានភាពអនុវត្តន៍ការកសាងរដ្ឋាភិបាល អេ ឡិចត្រូនិកជា​ពិសេស​លើ​បញ្ហា​លំបាក​និង​ឧបសគ្គ​មួយ​​ចំនួន​។ ទន្ទឹមជាមួយគ្នានោះ ចាត់តាំងភារកិច្ចជាក់ស្តែង ដើម្បីដកបទ​ពិសោធ​និង​ការ​អនុវត្តន៍​ល្អពី​មូលដ្ឋាន​ ក្រសួងនិងមន្ទីរនានា។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកអោយអង្គប្រជុំ ផ្តោតការ​ពិភាក្សា​អំពី​ដំណោះស្រាយដើម្បីធានាឱ្យបាននូវភាពស៊ីសង្វាក់គ្នាក្នុងរបៀបធ្វើ ក៏ដូចជាការតភ្ជាប់ព្រមៗគ្នា ពីថ្នាក់​មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន។ ថ្វីត្បិតតែ ដូច្នេះក៏ដោយ ត្រូវធានាសុវត្ថិភាព ក្នុងដំណើរការ​អនុវត្តន៍​រដ្ឋាភិបាល​អេឡិចត្រូ​និក ប្រសិនបើ មិនមាន​សុវត្ថិភាពទេ នឹងមិនទាន់​អាចប្រើ​រដ្ឋាភិបាល​អេឡិចត្រូនិ​ក​ជា​ដាច់​ខាត​។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “អំពីចក្ខុវិស័យ ចាំបាច់ត្រូវ​ការ​កសាង​​រដ្ឋាភិបាល​អេឡិចត្រូនិក ដោយឆ្ពោះទៅរករដ្ឋាភិបាល ឌីជីថលនិងសេដ្ឋកិច្ចឌីជីថល។ នេះគឺជាដំណោះ​ស្រាយនៃ​ទំនាក់​ទំនងចំនួន ៤ ពោលគឺទំនា​ក់ទំនងខាងក្រៅចំនួន​ពីរ គឺរដ្ឋាភិបាល​ជាមួយ​ប្រជាជ​ន​និង​រដ្ឋាភិបាល​ជាមួយ​អាជីវកម្ម។ ដោយសារតែគោលដៅរបស់ប្រជាជន​ដែលយើង​ត្រូវធ្វើ”។
 
សូមគូ​សបញ្ជាក់ថា ក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ នាយករដ្ឋ​មន្ត្រី​បាន​ស្នើ​សុំ​អោយ​ផ្តោត​លើការ​អនុវត្ត​ការ​តភ្ជាប់​ ការផ្ញើនិងទទួលឯកសារអេឡិចត្រូនិក។ លើស ពីនេះទៅ​ទៀត​គឺ​កសាង​ប្រព័ន្ធ​ព័ត៌​មាន​សម្រាប់​ការ​ដឹក​នាំ​និង​ប្រតិបត្តិការ រួមទាំង មូលដ្ឋា​នទិន្ន​ន័យជាតិជាដើម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ