• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Christian Berger


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Christian Berger (រូបថត៖ VGP)
 

 នារសៀល​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល ​នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯក​អគ្គរដ្ឋទូត អាល្លឺម៉ង់លោក Christian Berger ដែលមកជំរៀប​លាក្នុង​ឱកាស​លោកបញ្ចប់ អាណត្តិបេសកកម្មកា​​រទូតនៅវៀតណាម។
 
ឯកអគ្គរដ្ឋទូតលោក Christian Berger បានជម្រាបថា ក្នុងអាណត្តិការងារ របស់ខ្លួនលោកផ្ទាល់​ខ្លួន​បាន​ខិត​ខំ​ប្រឹង​ប្រែងជំរុញទំ​នាក់ទំនង​ភាពជាដៃ​គូយុទ្ធសាស្ត្ររ​វាងវៀត​ណាម​និង​អាល្លឺម៉ង់​ ហើយចាត់ទុកថា នេះជាទំ​នាក់​ទំនងប្រកប ដោយលក្ខណៈទំនើបនិងឆ្ពោះទៅអនាគត។ លោក​ឯក​អគ្គរ​ដ្ឋទូ​តបានស្នើអោយ ភាគី​ទាំង​ពីរ​ជំរុញ​ការបង្កើត​សភាពាណិជ្ជកម្ម​ឧស្សាហកម្ម​រួមរវាង​ប្រទេសទាំងពី​រអោ​យបា​នឆា​ប់ៗ ដើម្បី​ជួ​យ​សម្រួល​ដល់​ការ​បង្កើន​​កិច្ចសហប្រតិបតិ្តការពាណិជ្ជ កម្ម។ ទន្ទឹមនឹ​ងនោះ ស្រាវជ្រាវ​បង្កើត​គណៈ​កម្មាធិការ​សេដ្ឋកិច្ច​ចម្រុះ​ដើម្បី​ផ្លាស់​ ប្ដូរទិសដៅសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ។
 
ចំណែកឯ​ខ្លួនវិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានយល់​ស្រប​ជាមួយ​ទស្សនៈ​ដែល​ត្រូវ​បាន​លើក​ឡើងដោយលោកឯកអគ្គរដ្ឋ ទូតអាល្លឺម៉ង់ ហើយវាយតម្លៃថា អាល្លឺម៉ង់ជាខឿន​សេដ្ឋកិច្ច​ធំបំ​ផុត​នៅ​អឺរ៉ុប​ ដោយមានឧស្សាហកម្មទំនើប និងតួនាទីសំខាន់នៅក្នុងតំបន់ ព្រមទាំងក៏ជាដៃគូ យុទ្ធសាស្ត្រ​របស់​វៀត​ណាម​។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយអាល្លឺម៉ង់ជួយ ឧបត្ថម្ភដល់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្ម ជាវិស័យ​ដែលអា​ល្លឺម៉ង់ សម្រេចបានសមិទ្ធផលដ៏ធំធេងជា​ច្រើន។ លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃ​ ខ្ពស់ចំ​ពោះកា​រ​ដែលអាល្លឺម៉ង់បានគាំទ្រទស្សនៈអំពីសមុទ្រខាងកើតមួយប្រកប​ដោយសន្តិភាពនិងស្ថិរភាព ក៏ដូចជាការធា​នាសេ​រីភាពខាងនាវាចរណ៍ អាកាស ចរណ៍នៅសមុទ្រខា​ងកើត​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top