17/07/2019 12:35 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ តំបន់ដីសណ្ដទន្លេ Cuu Long ធានាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ប្រកបដោ​យនិរន្តភាព ​ដោយតភ្ជាប់កិច្ចការពារជាតិនិងសន្តិសុខ


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានប្រសាសន៍ថា តំបន់ដីសណ្ដទន្លេ Cuu Long ធានាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តភាព ដោយតភ្ជាប់កិច្ចការពារជាតិនិងសន្តិសុខ
 

 នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc, ប្រធាន​អនុគណៈកម្ម​ការផ្នែក​សេដ្ឋ​កិច្ច​និ​ង​សង្គម​សម្រាប់​ត្រៀម​រៀបចំ​ឲ្យមហា​សន្និបាតបក្ស​ទូទាំង​ប្រទេស​លើក​ទី ១៣ បានអញ្ជើញធ្វើជាអធិ​បតីនៃកិច្ចប្រជុំរបស់អនុគណៈកម្មា​ធិការ ជាមួយ​បណ្ដាមូលដ្ឋាន​នៃតំបន់​ដីស​ណ្ដទន្លេ Cuu Long និងទីក្រុង​ហូជី​មិញ។
 
ថ្លែងមតិនៅ​ទីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា កិច្ច​ប្រជុំ​នេះគឺសម្រាប់អនុគណៈកម្មការ ផ្តៀងស្តាប់​មតិយោបល់​ជាក់ស្តែង​ពីដំណើរ​ការអភិវឌ្ឍន៏​របស់តំ​បន់​នានា​ក្នុង​អំឡុង​ពេល​ ៥ និង ១០ឆ្នាំកន្លងទៅ  ព្រមទាំងលើកឡើងនូវឱកាសនិងបញ្ហាប្រឈម ក៏ដូចជាគំរូអភិវឌ្ឍន៍ល្អ ការអនុវត្ត​ល្អៗ ក្នុងតំបន់ ទាំងថ្នាក់តំបន់​និងថ្នាក់ជាតិផងដែរ។ ​នេះគឺជាមូល​ដ្ឋាន​ជាក់ស្ដែង​ដើម្បីកសាង​ឯកសារសំ​ខាន់ៗ​ របស់អនុគណៈកម្មាធិការ នោះគឺផែនការអភិវឌ្ឍន៍សេដ្ឋកិ​ច្ចសង្គមរយៈពេល ៥ ឆ្នាំ ​២០២១-២០២៥ ​និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រ​យៈពេល ១០ ឆ្នាំ ២០២១-២០៣០។
 
​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “នេះគឺជា​ការពិភាក្សា​ដោយផ្ទាល់​រវាងថ្នាក់​ដឹកនាំនៃ​បណ្តាខេត្តរបស់តំបន់​ដីសណ្ដទន្លេ Cuu Long ជាមួយថ្នាក់ដឹ​កនាំនៃតំបន់នានា​ក៏ដូច​ជា​អនុគណៈ​កម្មការ​​តែ​ម្តង។ ហេតុដូច្នេះ ខ្ញុំស្នើសុំឲ្យតំប​ន់នានា គួរតែលើកឡើ​ងនូវ​បញ្ហាដែល​លេចធ្លោបំ​ផុតអំពី​លទ្ធផល​ដែលទទួល​បាន កំហិតនៅសេសសល់ ​ក៏ដូចជាមេរៀនបទពិសោធន៍ក្នុងរយៈពេល ៥ និង​១០ឆ្នាំកន្លងមក។ ជាពិសេស​គឺរបៀបប្រើប្រាស់គំរូច្នៃប្រឌិតថ្មី ដែលទួលបាន ជោគ ជ័យ ក៏ដូចជារាល់​ការជំ​ពាក់​ជំពិន​និង​ឧបសគ្គ​ ដែលត្រូវការដោះស្រាយ។ ម្យ៉ាងវិញទៀត ត្រូវដាក់ចេញទិសដៅនិងភារកិច្ច ដែលមិនត្រឹមតែដល់ឆ្នាំ ២០២៥-​២០៣០ ប៉ុណ្ណោះទេ ថែមទាំងត្រូវមានចក្ខុវិស័យរហូតដល់ឆ្នាំ ២០៤៥តែម្តង”។
 
សម្រាប់​ទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចង់បាន​ទីក្រុង​រាយ​ការណ៍​អំពីការ​អភិវឌ្ឍទីក្រុងនិងការតភ្ជាប់តំបន់ ក្នុងនាមជាមជ្ឈ មណ្ឌលសេដ្ឋកិច្ច-សង្គមនៃតំបន់ដីសណ្ដទន្លេ Cuu Long។  ដោយឈរលើមូលដ្ឋាននូវមតិយោបល់របស់តំបន់នោះ នាយក​រដ្ឋមន្ត្រីបា​ន​បញ្ជាណែនាំ​ឲ្យថ្នាក់​ដឹកនាំ​ក្រសួង​ ស្ថាប័ននានាឱ្យផ្ទៀងស្តាប់និងបំភ្លឺអំពីទិសដៅអ​ភិវឌ្ឍន៍ នៃខេត្តចំនួនទាំង ១៣ នៅតំបន់ដីសណ្ដទន្លេ ​Cuu Long ក្នុងរយៈពេល ៥ និង ១០ ឆ្នាំខាងមុខ ​រួមទាំងចក្ខុវិស័យដល់ឆ្នាំ ២០៤៥​ ទៀតផង៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ