ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីអបអសាទរខួបលើកទី ៣០ នៃការបង្កើត ខេត្ត Quang Ngai ឡើងវិញ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី
នាយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតខេត្ត Quang Ngai (១ កក្កដា ១៩៨៩-១កក្កដា ២០១៩) និងទទួលគ្រឿងឥស្សរិយយសថ្នាក់ទី១។
អញ្ជើញថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយមានទីតាំងនិងលក្ខខណ្ឌធម្មជាតិអំណោយផល អាស្រ័យហេតុនេះ ខេត្ត Quang Ngai អាចក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មរបស់ភាគកណ្តាលនិងទូទាំងប្រទេសវៀតណាមតែម្តង។ នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “រួមជាមួយរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានស្រាវជ្រាវពីទីផ្សារ និងផ្តោតលើការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី ឧស្សាហកម្មធុនធ្ងន់និងធុនស្រាល រួមទាំងឧបត្ថម្ភឧបត្ថម្ភធននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Dung Quat។ ប្រការចាំបាច់ គឺត្រូវផ្ដោតអាទិភាពសម្រាប់ការទាក់ទាញសហគ្រាសឈានមុខ។ ពោលគឺអភិវឌ្ឍឧស្សាហកម្ម ជឿនលឿន ត្រូវផ្អែកលើគ្រឹះស្ថាននៃការច្នៃប្រឌិត បច្ចេកវិជ្ជាថ្មីៗនិងការផ្សំគ្នារវាងអាជីវកម្មក្នុងស្រុកនិងសហគ្រាស FDI ក្នុងការបង្កើតនិងកំណត់ទីតាំងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ។ ជាពិសេស ជំរុញការបំផុសគំនិតនិងការភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម រវាងបណ្ដាតំបន”។
នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ខេត្ត Quang Ngai បានអនុវត្តនូវភារកិច្ចសំខាន់ៗមួយចំនួនដែលក្នុងនោះត្រូវអនុវត្តន៍យុទ្ធសាស្រ្តចំនួន ៣ រួមមានការអភិ វឌ្ឍវិស័យឧស្សាហកម្ម វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំណង់ និងការបង្កើនគុណភាពធនធានមនុស្សជាដើម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម