ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីអបអសាទរខួបលើកទី ៣០ នៃការបង្កើត ខេត្ត Quang Ngai ឡើងវិញ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី
 

 នាយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូល​រួម​ពិធី​អប​អរសាទរខួបលើកទី ៣០ នៃការបង្កើតខេត្ត Quang Ngai (១ កក្កដា ១៩៨៩-១កក្កដា ២០១៩) និងទទួល​គ្រឿងឥស្សរិយយសថ្នាក់ទី១។
 
អញ្ជើញថ្លែង​ក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយមាន​ទីតាំង​និង​លក្ខខណ្ឌធម្មជាតិអំណោយផល អាស្រ័យហេតុនេះ ខេត្ត Quang Ngai អាចក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​របស់ភាគកណ្តាលនិងទូទាំងប្រទេសវៀតណាមតែម្តង។ នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “រួមជាមួយ​រដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានស្រាវជ្រាវពីទីផ្សារ និងផ្តោត​លើការ​លើក​កម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី​ ឧស្សាហក​ម្មធុនធ្ងន់និងធុនស្រាល រួមទាំងឧបត្ថម្ភឧបត្ថ​ម្ភធននៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស Dung Quat។ ប្រការចាំបាច់ គឺត្រូវផ្ដោតអាទិភាពសម្រាប់ការទាក់ទាញសហគ្រាសឈានមុខ។ ពោល​គឺអភិវឌ្ឍ​ឧស្សាហកម្ម​ ជឿនលឿន ត្រូវផ្អែកលើ​គ្រឹះស្ថាននៃការច្នៃប្រឌិត ប​ច្ចេកវិជ្ជា​ថ្មីៗនិង​ការផ្សំ​គ្នារវាង​អាជីវកម្ម​ក្នុងស្រុក​និង​សហគ្រាស FDI ក្នុងការបង្កើតនិងកំណត់ទីតាំងខ្សែសង្វាក់តម្លៃ​ក្នុងតំបន់ និងអន្តរជាតិ។ ជា​ពិសេស​ ជំរុញការបំផុសគំនិតនិងការភ្ជាប់ទំ​នាក់ទំនង​យ៉ាងសកម្ម រវាងបណ្ដាតំបន”។​
 
នាយករដ្ឋមន្ត្រីបាន​គូសបញ្ជាក់ថា ខេត្ត Quang Ngai បានអនុវត្តនូវភារ​កិច្ចសំខាន់ៗ​មួយចំនួន​ដែលក្នុង​នោះត្រូវ​អនុវត្តន៍យុទ្ធសាស្រ្តចំនួន ៣ ​រួមមានការអភិ វឌ្ឍវិស័​យឧស្សាហកម្ម វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ​សំណង់ និង​ការបង្កើន​គុណភាព​ធនធាន​មនុស្សជាដើម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top