24/06/2019 10:31 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំអាស៊ានលើកទី៣៤


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅសម័យប្រជុំពេញអង្គនេះ (រូបថត៖ chinhphu.vn)
 

 នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងបាំងកក ប្រទេសថៃ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំអាស៊ានផ្សេងៗ បាន អញ្ជើញ​ចូល​រួម​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​កិច្ច​ប្រជុំជាន់​ខ្ពស់​អាស៊ានលើកទី៣៤ ក្រោមអធិបតីភាពរប​ស់នាយករដ្ឋមន្រ្តីថៃ ប្រធានអាស៊ានឆ្នាំ២០​១៩​ លោក Prayuth​ Chan-o-cha។
 
ក្នុងតួនាទី​ជាប្រធានអាស៊ានឆ្នាំ២០២០ ​នាយករដ្ឋមន្រ្តីវៀតណាមលោក Ngu​yen Xuan Phuc បានវាយតម្លៃ​ខ្ពស់​ចំពោះ​ប្រធាន​បទនិងអាទិភាពនានាដែល ត្រូវបានលើកឡើងដោ​យលោកប្រធានអាស៊ានឆ្នាំ២០១៩​។ លោក​នាយក​រដ្ឋមន្រ្តី​ វៀ​តណាមបានសង្កត់ធ្ងន់ថា អាស៊ានត្រូវការផ្ដល់អា​ទិភាពចម្បង​ដល់ការពង្រឹង ចំណង​សាម​គ្គីភាព​ ការតភ្ជាប់ផ្ទៃក្នុង ពង្រី​កតួនាទីជាមជ្ឈមណ្ឌលនិងប្រសិទ្ធភាព​ នៃយន្តការ​ថ្នាក់តំបន់​នានាដែល​អាស៊ាន​កំពុង​ជាប្រធានឬដឹកនាំ។ អាស៊ានក៏​ ចាំបាច់ត្រូវជំរុញខ្លាំងនូវការតភ្ជាប់គ្នាខាង​សេដ្ឋ​កិច្ច ដោយ​ទាញ​យក​​​ប្រសិទ្ធ​ភាព នៃការ​សន្យានិងកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា​ សម្រេចការចរចាលើ ​កិច្ច​ព្រម​ព្រៀង​​​ភា​ពជាដៃ​គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំប​ន់ (RCEP) អោយ បានឆាប់ៗ បង្កើ​តបរិយាកា​ស​ធ្វើ​អាជីវកម្ម​​ដោយបើក​ចំហ លើកកំពស់សមត្ថភាព​ ទប់ទល់នឹង​ការសាក​ល្បង​និង​ឱកាស​នៃ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ ក៏ដូចជា អភិវឌ្ឍន៍និងតភ្ជាប់បណ្ដាញ​បច្ចេកវិទ្យា៤.០ក្នុងប្លុកផងដែ​រ។ នាយករដ្ឋមន្រ្តីវៀ​ត ណាម​​លោក Nguyen Xuan Phuc បានស្នើអោយអាស៊ានបន្តជំរុញកិច្ចសហប្រតិ បតិ្តការ​លើវិស័យ​នានា​ដែល​នាំមក​នូវផល​ប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជ​ន ព្រមទាំងជំរុញការកែទម្រង់​និង​លើក​កំពស់​ប្រសិទ្ធភាព​នៃក្បាល​ម៉ាស៊ីន​របស់​​អាស៊ានផងដែរ។
 ​
​សម័យ​ប្រជុំនេះបាន​អនុម័តលើសេចក្ដី​ថ្លែងការណ៍​ទស្សនៈវិស័យ​ថ្នាក់ដឹក​នាំ​អាស៊ាន​ស្ដីពីទំនាក់​ទំនងភាព​ជាដៃគូ​ដើម្បីចីរភាព​ សេចក្ដីថ្លែងការណ៍របស់ ថ្នាក់ដឹកនាំអាស៊ានស្ដី​ពីឆ្នាំវប្បធម៌អាស៊ាន ២​០១៩ និងសេចក្ដី​ថ្លែងការណ៍​ទីក្រុង បាំង​កកស្ដីពីការរាំងស្កាត់សំរាមសមុទ្រនៅ​តំបន់​អាស៊ាន៕​

 

តាម​  VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ