07/06/2019 10:43 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយលោក Chey Tae Won ប្រធានសម្ព័ន្ធក្រុមហ៊ុន SK (កូរ៉េខាងត្បូង)


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយលោក Chey Tae Won ប្រធានសម្ព័ន្ធក្រុមហ៊ុន SK (កូរ៉េខាងត្បូង) (រូបថតៈ TTXVN)
 

 នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋា ភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន​ SK (កូរ៉េខាងត្បូង) លោក Chey​ Tae Won ។
 
ក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្វាគមន៍​ចំពោះ​កញ្ចប់​ជំនួយ​ឥត​សំណង​ចំនួន ៣០ លានដុល្លាររបស់សម្ព័ន្ធក្រុមហ៊ុន SK សំដៅលើកកម្ពស់​ការបង្កើត​និងការ​អភិវឌ្ឍ​នៃ​មជ្ឈមណ្ឌល​​ច្នៃប្រឌិត​ជាតិ (NIC) ដែលត្រូវបាននាយករដ្ឋ​មន្ត្រីអនុម័តឲ្យដំណើរការផ​ងដែរ។ ទាក់ទង​នឹង​សកម្មភាព​​វិនិយោគ​របស់ SK នៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោ​ក Nguyen Xuan Phuc បានលើ​កឡើងថា ​SK កំពង់ដំណើរការចំទិសដៅ ជាពិសេសគម្រោងទីក្រុងឆ្លាតវៃមួយចំនួន និងផលិតម៉ូតូអគ្គីសនី ដែលបាន​រួមចំណែកបង្កើតការផ្លាស់ប្តូរនូវគុណភាពផលិតកម្មរបស់វៀតណាម។

លោក​នាយក​រដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន SK ឲ្យពង្រីកកិច្ចសហប្រតិ បត្តិការ​ដើម្បី​លើក​កម្ពស់​ការរចនានិង​ផលិត​កម្ម​នៅវៀតណាម។ យ៉ាងណាមិញ រដ្ឋាភិ បាលវៀតណាមតែង​តែការពារ​ផល​ប្រយោជន៍​ស្របច្បាប់​សម្រាប់​សម្ព័ន្ធ​ក្រុមហ៊ុនសេដ្ឋ កិច្ចឯកជនទាំងរបស់វៀតណាមនិងប​រទេស ដែលធ្វើពាណិជ្ជកម្មនៅវៀតណា​ម។
 
ចំណែក​ឯលោក Chey Tae Won ប្រធានសម្ព័ន្ធក្រុមហ៊ុន SK បានមានប្រសាសន៍ថា ក្រុមហ៊ុន​របស់​លោក​នឹង​បន្ត​សម្រប​សម្រួលការវិនិយោគនៅក្នុងសកម្មភាពជាក់ស្តែង ទាក់ទងនឹងជីវភាព​រស់​នៅរ​បស់​ប្រជាជន​វៀត​ណាម​ ដើម្បីរួមចំណែកដល់សង្គមនិងបង្កើតការច្នៃប្រឌិតថ្មី។ SK ចង់ចូលរួមក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា ការពារ​បរិស្ថាន​នៅវៀតណាម ដែលស្របតាមយុទ្ធសាស្ត្រនិងផែនការ​អភិវឌ្ឍន៍របស់ វៀតណាម​ផងដែរ៕

 

តាម VOV5 - ​​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ