• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនិងព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូស៊ុយអែត
 

នារសៀល​ថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០១៩ ក្នុងពិធីទទួលជួបពិភាក្សាការងារជាមួយលោក Timothy Geithner ប្រធានមូល​និធិ​ Warburg Pincus និងជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះមូលនិធិ Warburg Pincus ដែលបានធ្វើការ​វិនិយោគ​ទៅ​លើ​គម្រោង​ការជា​ច្រើន​នៅវៀត ណាម។

នាយក​រដ្ឋម​ន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមមានបំណង បន្តជំរុញ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។ ទន្ទឹមជាមួយគ្នានោះ វៀតណាមតែងតែ ខ្នះខ្នែងដើម្បី​កែលំអប​រិយាកាស​វិនិយោគ​ធ្វើអាជីវកម្ម​និង​បង្កល​ក្ខណៈ​ងាយ​ស្រួល​ថែម​ទៀត​សម្រាប់​សហគ្រាស​បរទេស ក្នុងនោះ​មានសហគ្រាសអាមេរិក​ ធ្វើការវិនិយោគនៅវៀតណា​មផង​ដែរ។
 
ចំណែក​លោក Timothy Geithner បានឲ្យដឹងថា រហូតមកដល់ពេលនេះ មូលនិធិមានគម្រោងចំនួន៥ ដែលកំ​ពុង​វិនិយោគ​នៅវៀតណាម ក្នុងនោះ រួមមានគម្រោងចំនួនពីរផ្តោតលើវិស័យហិរញ្ញវត្ថុ។ លោកក៏មានបំណងថា វៀតណាមនឹ​ង​បន្ត ខិតខំក្នុងការធ្វើកំណែទម្រង់ ធ្វើសមាហរណក​ម្ម ព្រមទាំងសង្ឃឹមថា រដ្ឋា​ភិបាលវៀតណាម​ នឹង​បង្កលក្ខណៈ​ងាយស្រួល សម្រាប់វិនិយោគិនបរទេសធ្វើការវិនិយោគនៅបណ្តាវិស័យ ដូចជា ហិរញ្ញវត្ថុ ធនាគារ និងការ​ទូទាត់អេឡិចត្រូនិកជាដើម។
 
នារសៀលថ្ងៃដដែល​ ក្នុងពិធីទទួលជួបជាមួយព្រះអង្គម្ចាស់ក្សត្រីស៊ុយអែត ព្រះនាម Victoria Ingrid Alice Desiree នោះ នាយក​រដ្ឋមន្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានសម្តែងនូវគោលបំណង ចង់ឲ្យព្រះរាជាណាច​ក្រ​និងរាជ្យរដ្ឋាភិបាលស៊ុយ អែត ជំរុញការចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​​សេរី វៀត ណាម - EU (EVFTA) ដើម្បីបង្កើតឡើងចំណុចលោតផ្លោះ ក្នុងទំនាក់ទំនងពាណិជ្ជ កម្មនិង​វិនិយោគរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ស៊ុយអែត​ជាដៃគូសំខាន់និងគួរឲ្យទុកចិត្តរបស់វៀតណាមក្នុងសហភាពអឺរ៉ុប (EU)។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្ឃឹមនិង ជឿជាក់ថា សហគ្រាស​ស៊ុយ​អែត​ដែល​អមព្រះ​រាជ្យ​ដំណើ​រ​ព្រះអង្គ​ម្ចាស់​ក្សត្រ​នៅ​វៀត​​ណាម​លើកនេះ នឹងមានឱកាសតភ្ជាប់ជាមួយដៃគូសមស្របនៅវៀតណាម ដើម្បីរួមចំណែក​ជំរុញកិច្ច​សហប្រតិ​បត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។
 
ព្រះអង្គម្ចាស់​ក្សត្រីស៊ុយអែត Victoria Ingrid Alice Desiree បានអរព្រះគុណ​ចំពោះការ​ទទួល​បដិសណ្ឋារ​កិច្ច​យ៉ាង​កក់​ក្តៅរបស់​រដ្ឋាភិបាលនិងប្រជាជនវៀតណាម ព្រមទាំង បានសម្តែងនូវចំណាប់អារម្មណ៍​ចំពោះដំណើរ​ទស្សនកិច្ច​លើកដំ​បូងនៅវៀត ណាមរបស់ព្រះនាង ដែលបានប្រព្រឹត្តទៅចំឱកាសខួបលើកទី ៥០ នៃទិវាបង្កើត​ទំនាក់​ទំនងការទូតរវាងប្រទេសទាំងពីរ។ ព្រះនាងមានព្រះបន្ទូលថា ទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​មាន​ផ្លែផ្កាមិនត្រឹមតែនៅក្នុងវិស័យនយោបាយប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទៀត​ផង​។ យ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចនេះ សហគ្រាសស៊ុយអ៊ែត មានបំណងជំរុញ​ថែមទៀត​កិច្ចសហប្រតិ​បត្តិការជាមួយដៃគូវៀតណាម៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top