05/05/2019 10:55 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Takeshi lwaya 
 

នាព្រឹក​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Takeshi lwaya ។ 

ក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ហើយតែងតែ​ចាត់​ទុក​ប្រទេស​ជប៉ុន​ជាដៃគូដ៏សំខាន់ជួរមុខរយៈពេលវែង ព្រមទាំងត្រៀមខ្លួនជាស្រេច ដើម្បីចែករំ​លែក​ជាមួយ​ជប៉ុន​នូវ​ផល​ប្រយោជន៍យុទ្ធសាស្រ្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដើម្បីការ​អភិវឌ្ឍ​របស់​ប្រទេសនិមួយៗ កសាងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ វៀតណាមក៏​បាន​គាំទ្រដល់​ជប៉ុន​ក្នុង​ការលើក​កម្ពស់​តួនាទី​ស្ថាបនានិង​សកម្មនៅក្នុង​យន្តការ​កិច្ច​សហប្រតិ​បត្តិការ​ក្នុង​តំបន់និង​អន្តរតំបន់។
 
ជាការឆ្លើយតបវិញ រដ្ឋ​មន្ត្រីការពារប្រទេស Takeshi lwaya បានសង្កត់ធ្ងន់ថា រដ្ឋាភិ បាលជប៉ុនបានវាយ​តំលៃខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការជំរុញ​ទំនាក់ទំ​នងទ្វេ​ភាគី។​ លោករដ្ឋមន្រ្តីសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងជប៉ុននិងវៀតណាម។ ជប៉ុន​តែង​តែចាត់ទុក វៀតណាម ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសារៈសំខាន់បំផុត សម្រាប់​កិច្ច​សហប្រតិ​បត្តិការនិងការកសាងសមត្ថភាពការពារជា​តិ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ