17/04/2019 11:17 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយថ្នាក់ដឹកនាំរ៉ូម៉ានី

 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីរ៉ូម៉ានី  Klaus Iohannis  (រូបថតៈ TTXVN)
 

 បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានី នាស្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០១៩ នា យករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួប​សវនាការ​ជាមួយ​ប្រធានា​ធិបតី​រ៉ូម៉ានី​  Klaus Iohannis។ 

នៅក្នុង​ជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម មានបំណងថា ក្នុងអាណត្តិ កាន់ដំណែង​ជាប្រធាន​ប្តូរ​វេណ​របស់​ EU នារយៈពេល៦ខែដើមឆ្នាំ២០១៩នេះ រ៉ូម៉ានី​នឹងបន្តគាំទ្រវៀតណាមចំពោះការចុះហត្ថលេ​ខានិងអនុ​ម័តលើកិច្ច​ព្រមព្រៀងពាណិជ្ជ កម្មសេរី វៀតណាម - EU (EVFTA) និង កិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) ​ផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏មានបំណងចង់ឲ្យភាគីទាំងពីរ  បង្កើនកិច្ច​សហ​ប្រតិបត្តិការលើបណ្តាវិស័យដែលវៀតណាមមានតម្រូវការនិងរ៉ូម៉ា នីមានឧត្តមភាព ដូចជា ប្រេងឧស្ម័ន កសិកម្ម​ កែច្នៃម្ហូបអាហារជាដើម។ ជាពិសេស ពង្រីកទំនាក់ទំនងកាន់តែទូលំទូលាយលើវិស័យពលកម្ម  ការអប់រំ​បណ្តុះបណ្តាល វប្ប ធម៌ទេសចរណ៍ សន្តិសុខ ការពារជាតិ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ។

អញ្ជើញជា​ការឆ្លើយតប ប្រធានាធិបតីលោក Klaus Iohannis បានអះអាងថា រ៉ូម៉ានី​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ចំពោះទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទាំងពីរ ព្រមទាំង​បាន​សង្កត់​ធ្ងន់ថា រ៉ូម៉ានីគាំទ្រការបង្កើនទំនាក់ទំនងរវាងវៀតណាមនិង EU ព្រមទាំងលើកឡើងថា នឹងជំរុញ​ការចុះ​ហត្ថលេខាលើ EVFTA ក៏ដូចជា EVIPA ក្នុងអំឡុងពេលរ៉ូម៉ានីកាន់ដំណែងជាប្រធាន EU ប្តូរវេណជា​ពុំខាន​។

ក្នុង​ជំនួបនេះ ប្រធានាធិបតី Klaus Iohannis និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឯកភាពគ្នា ជំរុញ​សកម្មភាពរវាងក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ ឲ្យបានខ្លាំងក្លាថែមទៀត សំដៅ​នាំមក​នូវ​លទ្ធផល​ជាក់​ស្តែង​ ចំទៅនឹងឱកាសដែលប្រទេសទាំងពីរ រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវា​បង្កើត​ទំនាក់​ទំនង​ការទូតនាឆ្នាំ២០២០។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា ប្រទេសទាំងពីរ នឹងបន្ត​រួម​សហការ​គ្នាយ៉ាង​ស្អិត​រមូត លើបណ្តាវេទិកាពហុភាគីដែលប្រទេសទាំងពីរជាសមាជិកភាព ដូចជា អង្គការសហប្រជាជាតិនិង ASE​M ផងដែរ។

 


 នា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីរ៉ូម៉ានី  Klaus Iohannis
 

ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ជួបពិ​ភាក្សា​ការងារ​ជាមួយ​ប្រធា​នព្រឹទ្ធសភារ៉ូម៉ានី Călin Popescu Tăriceanu។ នៅឯជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​អះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណែកឯប្រធាន​ព្រឹទ្ធស​ភារ៉ូម៉ានី Călin Popescu Tăriceanu មានបំណងបង្កើនថែមទៀត ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងរ៉ូម៉ានីនិងវៀតណាម ព្រមទាំងបង្កើនទំនាក់ទំ​នងរវាង​រដ្ឋសភា​នៃប្រទេស​ទាំងពីរ​ផងដែរ។

លោកប្រធាន​ព្រឹទ្ធសភារ៉ូម៉ានីបានលើកច្បាស់ថា រ៉ូម៉ានីគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចព្រមព្រៀង EVFTA ក៏ដូចជា EVIPA ហើយកំពុងជំរុញដំណើរការនៃការពិនិត្យឡើងវិញភាសាច្បាប់ ដើម្បីកិច្ចព្រម​ព្រៀងនេះ​នឹង​បាន​ចុះហត្ថលេ​ខាយ៉ាងឆាប់ៗនាពេលខាងមុខ។ លោកប្រធាន Călin Popescu Tăriceanu បានចាត់ទុកថា ភាគីទាំងពីរ គប្បី​ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យមានសក្កានុពលដូច ជា កសិកម្ម និងពាណិជ្ជកម្មជា​ដើម ដើម្បីឆ្ពោះទៅ គោលដៅទទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១ពាន់លានដុល្លារ​អាមេរិក។ ម្យ៉ាងវិញទៀត រ៉ូម៉ានីមានបំណង ទទួលនិស្សិតវៀតណាមនិង​បើកទូលាយ​ការអនុញ្ញត្តិ​ឲ្យពលករវៀតណាមទៅធ្វើការនៅរ៉ូម៉ានីផងដែរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ក្នុងថ្ងៃទី១៥ខែមេសានេះតែម្តង នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងវេទិកាធុរកិច្ចវៀតណាម-រ៉ូម៉ានី ដោយ​មានការចូលរួមរបស់សហគ្រាសជួរមុខរបស់វៀតណាមចំនួន២០០ និងជួប​ពិភាក្សាការ​ងារជាមួយ​ថ្នាក់ដឹក​នាំរបស់​ខេត្តមួយចំនួនរបស់វៀតណាម​និងរ៉ូម៉ានី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរ​វាងតំបន់​នីមួយៗនៃ​ប្រទេសទាំង​ពីរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ