14/04/2019 09:42 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនពរថ្នាក់ដឹកនាំកម្ពុជានិងឡាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនិងបុណ្យ Bunpimay


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
 

 ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជូនពរសម ភាគី​កម្ពុជា​និង​ឡាវ​ទាំង​ពីរ​រូប​ជួ​ប​តែសេចក្ដី​សុខ​ចម្រុងចម្រើននិងសុភមង្គល ​ព្រម ទាំងបញ្ជូនសេចក្ដីជូនពរឆ្នាំថ្មីសិរីសួរស្ដីរបស់អគ្គលេខាបក្ស​ ប្រធាន​រដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និង​ប្រជា​ជន​វៀត​ណាម​ទាំងមូលជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋ សភានិងប្រជាជនកម្ពុជានិងឡាវ ផងដែរ។
ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យ Bunpimay ឡាវ នា ថ្ងៃទី១៣ ខែមេសា នាយករដ្ឋមន្រ្តីវៀ​តណា​មលោក​ Nguyen Xuan Phuc បាន អញ្ជើញហៅទូរស័ព្ទជូនពរនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែននិង​ នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith។

ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជូនពរសម ភាគី​កម្ពុជា​និង​ឡាវ​ទាំង​ពី​រ​រូប​ជួប​តែ​សេចក្ដី​សុខចម្រុងចម្រើននិងសុភមង្គល ព្រម ទាំងបញ្ជូនសេចក្ដីជូនពរឆ្នាំថ្មីសិរីសួរស្ដីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រជា​ជនវៀត​ណាម​ទាំងមូលជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋ សភានិងប្រជាជនកម្ពុជានិងឡាវ ផងដែរ។

​​លោក Nguyen Xuan Phuc បានសម្ដែងនូវជំនឿជាក់ថា ប្រជាជនកម្ពុជានិង ឡាវ​នឹង​បន្ត​សម្រេច​បាន​នូវ​ជ័យ​ជំនះ​ដ៏ធំ​ធេងជាច្រើនថែមទៀតក្នុងឆ្នាំថ្មី។ នាយក រដ្ឋមន្រ្តីទាំងបីរូបបានអះអាង សារជា​ថ្មីនូ​វ​ការ​ប្ដេជ្ញា​ចិត្ត​បន្តប្រកៀក​ស្មា សហប្រតិ បតិ្តការជាមួយគ្នាយ៉ាងស្អិតរមួតសំដៅរក្សានិងពង្រីកទំនាក់ទំនងជាអ្នកជិតខាង មិត្តភាព កិច្ច​សហប្រតិបតិ្តការពិសេសរវាងវៀតណាមនិងឡាវក៏ដូចជារវាងវៀត ណាមនិងកម្ពុជា ដើម្បីការរីក​ចម្រើន​ប្រក​បដោយវិបុលភាព ហើយនាំមកនូវជីវ ភាពរស់នៅសម្បូរធូធារនិង​សុភមង្គល​សម្រាប់​ប្រជាជន​នៃប្រទេស​ទាំងបី​ផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ