នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាមួយប្រតិភូចូលរួមក្នុងកិច្ចប្រជុំ
បន្តដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី រួមជាមួយថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នមួយចំនួនដើម្បី ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃទីក្រុងហូជីមិញ ស្តីពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម។
អញ្ជើញថ្លែងមតិសន្និដ្ឋានជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះទីក្រុងដែលបានសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើនក្នុងត្រីមាសទី ១។ នាយករដ្ឋមន្ត្រីក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំទីក្រុងដែលមានស្មារតីត្រួសត្រាយផ្លូវ ដែលនាំមុខប្រទេសជាតិលើវិស័យជាច្រើន ជាពិសេសគឺប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ក្នុងវិស័យទេសចរ ណ៍និងទាក់ទាញប្រភពធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស។
ចង្អុលបង្ហាញពីភាពខ្វះខាតមួយចំនួនរបស់ទីក្រុងដូចជាសេវាទេសចរណ៍ ដែលមិនទទួលបានលទ្ធផលខ្ពស់; ការទាក់ទាញ FDI ខ្ពស់ ប៉ុន្តែមិនសក្តិសមជាមួយសក្កានុភាព ហើយការវិនិយោគបរទេសទៅលើឧស្សាហកម្មផលិតកម្មនិងកែច្នៃនៅតែមានកំរិត ហើយនាយករដ្ឋមន្ត្រីបានស្នើដោះស្រាយនូវបញ្ហាមួយចំនួន។ លោកនាយករដ្ឋមន្ត្រីរំពឹងទុកថា៖ ចំពោះទីក្រុងហូជីមិគឺត្រូវមានតែស្មារតីជាអ្នកត្រួសត្រាយ ។ នេះមិនត្រឹមតែជាសំណូមពរចំពោះបក្ស រដ្ឋ និងប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវរបស់ទីក្រុងចំពោះបក្ស រដ្ឋនិងប្រជាជន។ ត្រូវមានវិធីដោះស្រាយភាពទាល់ច្រកដើម្បីការអភិវឌ្ឍ និងដើម្បីអាចប្រៀបធៀបជាមួយទីក្រុងផ្សេងៗក្នុងតំបន់អាស៊ី។
ហេតុដូច្នេះ មុនដំបូងបង្អស់ ទីក្រុងហូជីមិញត្រូវតែជាគំរូនាំមុខនៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ កសាងទីក្រុងឆ្លាតវៃ ទីក្រុងប្រកបដោយការច្នៃប្រឌិត រដ្ឋាភិបាល អេឡិចត្រូនិក លើកកម្ពស់សមត្ថភាពប្រកួតប្រជែងបើប្រៀបនឹងទីក្រុងដទៃ”។
នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យទីក្រុង បន្តក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជាមជ្ឈមណ្ឌលដ៏ធំនិងទំនើបសម្រាប់វិស័យហិរញ្ញវត្ថុ ពាណិជ្ជ កម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃប្រទេសទាំងមូលនិងតំបន់អាស៊ាន។ ទីក្រុងក៏ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសង្គមការអភិវឌ្ឍជនបទនិងបរិស្ថានផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម