09/04/2019 09:57 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Thuringen នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Thuringen នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bodo Ramelow 
 

 នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Bodo Ramelow ​អភិបាលរដ្ឋ Thuringen នៃសធារណរដ្ឋសហព័​ន្ធ អាល្លឺម៉ង់​នោះ នាយករដ្ឋមន្ត្រីវៀតណាមលោ​ក Nguyen​ Xuan Phuc មានបំណង ចង់ឲ្យលោកអភិបាលរដ្ឋមានសម្លេងដើម្បីជំរុញឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ មាន​សម្លេង​​ជំរុញសហ​ភាពអឺរ៉ុប (EU) អនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​វៀតណាម - សហភាពអឺរ៉ុ​ប (EVFTA)​ យ៉ាងឆាប់ៗ។ 

នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានក្តីរីករាយដោយឃើញថា ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​វៀត​ណាម​លើក​នេះ ​រដ្ឋ Thuringen មានកម្មវិធី កិច្ចសហប្រតិបត្តិការ​ជាក់លាក់ជាច្រើន ជាមួយបណ្ដាក្រសួង ​ស្ថាប័ន​នានា​របស់​វៀតណាម​ និងមានបំណងចង់ឲ្យកិច្ចសហការ​ទ្វេភាគីមិនស្ថិតក្នុងវិស័យសេ​ដ្ឋកិច្ច​ប៉ុណ្ណោះទេ ថែម​ទាំង​ក្នុង​វិស័យអប់រំនិងបណ្តុះប​ណ្តាលក៏ដូចជាវិស័យផ្សេងៗជាច្រើ​នទៀត។

លោក​នាយករដ្ឋមន្ត្រីបានជឿជាក់ថា នៅលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រវៀត ណាម - អាល្លឺម៉ង់ រួម​ទាំង​កិច្ច​ខិតខំប្រឹង​ប្រែងរបស់លោកអភិបាលរដ្ឋ​នោះ ពិ​តណាស់​ ថា  ទំនាក់​ទំនង​ទ្វេភាគី​នឹង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លាថែម​ទៀត​លើវិស័យជា​ច្រើនជាមិន​​ខាន។

ជាការ​ឆ្លើយតបវិញ លោក Bodo Ramelow បានឲ្យដឹងថា ប្រជាជនវៀតណាមរស់នៅរដ្ឋ Thuringen ដែល​ឧស្សាហ៍​ព្យាយាម​ណាស់និង​សម្របខ្លួន​យ៉ាងល្អក្នុង​ប្រទេសសាមី​។ រដ្ឋ Thuringen  មាន​បំណង​ដើរតួនាទី​ជាស្ពាន​សម្រាប់​តភ្ជាប់​អាជីវកម្ម​វៀត​ណាម​ ទាក់ទង់ផ្ទាល់ជាមួយទីផ្សារអឺរ៉ុ​ប។ អភិបាល​រដ្ឋ Thuringen បាន​លើក​ឡើង​ថា​ គណៈ​ប្រតិភូធុរកិច្ចនៃរដ្ឋ Thuringen ទៅកាន់​ប្រទេសវៀតណាមលើកនេះ​ គឺមាន​បំណង​ចង់​សហការ​គ្នាក្នុង​អាជីវកម្ម​យូរអង្វែង​នៅវៀតណាមលើវិស័យជាច្រើន ក្នុងនោះមា​នវិស័យអប់រំនិងប​ណ្តុះបណ្តាល​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ