25/03/2019 10:25 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ Chu Lai មានសក្ដានុភាពជាច្រើន ចំពោះសហគ្រាសផ្នែកឈើ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកម្មវិធី (រូបថត៖ VGP) 
 

 លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ជាមួយសក្ដានុភាពរបស់ខ្លួន Chu Lai នឹង​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​កែច្នៃ​ផលិតផលកសិកម្ម-រុក្ខកម្មប្រកបដោយ គុណភាពក្នុងប្រទេស ហើយតាមនោះ​នាំវៀត​ណាម​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ គ្រឿងសង្ហារឹមរបស់ពិភពលោកនាពេលអនាគត៕

នាព្រឹក​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅតំបន់សេដ្ឋកិច្ច Chu Lai ខេត្ត Quang Nam ភាគកណ្ដាល វៀតណាម គណៈកម្មាធិ​ការប្រជាជនខេត្ត Quang Nam និងក្រុម ហ៊ុនភាគហ៊ុនរថយន្ត Truong Hai (Thaco) បានរៀ​ប​ចំ​ពិធី​បើក​ការដ្ឋានសាងសង់ តំបន់ឧស្សាហកម្មផ្នែកកសិ-រុក្ខកម្ម តំបន់ឧស្សាហកម្មផ្នែកមេកានិកនិងរថយន្ត Thaco Chu Lai បើកទូលាយ គម្រោងវិនិយោគកសាងកំពង់ផែ៥ហ្មឺនតោន និងតំបន់​លំនៅដ្ឋាន​សម្រាប់​កម្មករ​។

អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជោគជ័យនៅ Chu​ Lai នឹងបង្កើតបុព្វបទសំខាន់ដើម្បី អោយ Chu Lai Dung Quat និង​ទីក្រុង​ដាណាំង​រួមគ្នា​ជំរុញការ​រីក​ចម្រើន​នៃតំបន់​ ភាគកណ្ដាល Tay Nguyen ទាំងមូល។ លោកនាយ​ករដ្ឋមន្រ្តីបានចាត់ទុ​កថា​ ដើម្បី​កសាង​ឡើង​តំបន់​សេដ្ឋកិច្ចប្រកបដោយជោគជ័យនោះ គឺ​ចាំបាច់ត្រូវបង្កើត ឡើងប្រព័ន្ធអេកូឡូស៊ីពេញលេញ​មួយ ដើម្បី​ទាក់​ទាញនិងរក្សា​ធុរកិច្ចជននិង វិនិយោគិន។

​លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ជាមួយសក្ដានុភាពរបស់ខ្លួន Chu Lai នឹង​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​កែច្នៃ​ផលិត​ផលកសិកម្ម-រុក្ខកម្មប្រកបដោយគុណភាពក្នុងប្រទេស ហើយតាមនោះនាំ​វៀត​ណាម​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​គ្រឿង​សង្ហារឹមរបស់ពិភពលោកនាពេលអនាគ​ត៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ