21/03/2019 12:38 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ ត្រូវតែកសាងគំរូយុវជនក្នុងសម័យថ្មី


 នាយករដ្ឋមន្ត្រី  លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)
 

 នាព្រឹកថ្ងៃ​ទី២០ ខែមីនា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជា​អធិបតីកិច្ចប្រជុំជាមួយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ស្តីពីការវាយតម្លៃលើការអនុវត្តបទបញ្ញត្តិ ស្ដីពី​កា​រសម្របសម្រួលការងាររបស់រដ្ឋាភិបាល និងមជ្ឈឹមសម្ព័ន្ធយុវជន  តាមនោះ ពិនិត្យឡើង​វិញ​នូវ​លទ្ធ​ផល​ទទួល​បាន​ពីឆ្នាំកន្លងមក និងដាក់ចេញនូវមាតិកាស​ហប្រតិបត្តិការក្នុងឆ្នាំ២០១​៩នេះនិង​នាពេល​ខាង​មុខ​ផង​ដែរ​។​

អញ្ជើញ​ថ្លែងក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​រាល់​សកម្ម​ភាព​របស់ម​ជ្ឈឹមសម្ព័ន្ធយុវក្នុងឆ្នាំ ២​០១៨ ដោយមាន​សកម្ម​ភាព​ផុលផុស​និង​សម្បូរបែប​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ដែល​ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ា​ងខ្លាំងនៅក្នុង​សង្គម។

ដើម្បី​អនុវត្តសកម្មភាពក្នុងឆ្នាំ២០១៩នេះប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត នា យករដ្ឋ​មន្រ្តី​បាន​ស្នើឱ្យ​ផ្តោត​លើបញ្ហា​ចាប់ផ្តើមអាជីវកម្ម លើកឡើ​ងនូវបញ្ហាថ្មីៗសម្រាប់សកម្មភាព​ឆ្នាំ ​២០១៩ ដោយ​មាន​ភាព​ច្នៃប្រឌិត​ ជាពិសេសអនុវត្តសមិទ្ធិ​ផលនៃបដិវត្តន៍ឧស្សាហកម្ម​ ៤.​០។ នាយក​រដ្ឋមន្ត្រី​បាន​ស្នើឱ្យ​រដ្ឋាភិបាល​និង​មជ្ឈឹម​សម្ព័ន្ធ​យុវជនត្រូវបំពេញល្អថែមទៀ​តនូវការងារសម្របសម្រួល៖​ “ទី មួយគឺកសាង​គំរូយុវជន​ក្នុង​សម័យ​ថ្មីដោយ​មាន​សមត្ថភាព កិរិយាសម្បត្តិ ប្ញទ្ធានុភាព ដើម្បីបំពេញតាមតម្រូវការ​កសាង​និង​ការ​ពារ​មាតុ​ប្រទេស​ក្នុង​បរិបទសមាហរណកម្មអន្តរជាតិនិងរាល់បញ្ហាប្រឈមរបស់ប្រទេស។ ហេតុដូច្នេះ ការ​អនុវត្ត​យ៉ាង​សកម្ម​នូវ​ប្រព័ន្ធចំ​ណេះដឹង ឌីជីថលវៀតណាម បានបំ​ផុសឡើងនូវសេចក្តីប្រាថ្នា​និងចំណង់​ចំណូលចិត្តចំពោះ​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​របស់យុវជនដើម្បីឱ្យសម្ព័ន្ធយុវជននិងអង្គការយុវជ​ននានា កាន់តែមានភាព​រឹងមាំថែម​ទៀត​។ ទ​ម្រង់ធ្វើសកម្មភាពដើម្បីកសាងឡើងនូវគំ​រូយុវជន​ ទើបតែជាតម្រូវការដ៏ធំដែ​រ”។ នេះបើយោង​តាម​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី លោក Nguyen Xu​an Phuc​។

 


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបជាមួយតំណាងដែលចូលរួមក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)
 

ក្នុងជំ​នួបនេះ លោកនាយករដ្ឋមន្ត្រីក៏បានយល់ព្រមនឹងសំណើរបស់មជ្ឈឹមសម្ព័ន្ធយុវជន ដោយ​ចាត់​តាំង​ឲ្យអង្គ​កា​រនេះកសាងផែនការអនុវត្តន៍ក្នុងដំណាក់កាល ២០២០-២០៣០ រួមមាន: ផែ​ន​ការអ​ប់រំគោល​គំនិត​បដិ​វត្តន៍​ សីលធម៌និង​ផ្នត់រស់​នៅសម្រាប់​យុវជន​លើបណ្តាញអ៊ិ​នធើណែត​និង​គម្រោង​ការ​បង្កា​រ​និង​គ្រប់​គ្រង​គ្រឿង ​ញៀនក្នុងយុវជន។ ជាពិសេស កសាងមជ្ឈមណ្ឌលចា​ប់ផ្តើមអាជីវកម្មសម្រាប់យុវជ​ន ក្នុងស្មារតី​នៃសង្គម​ភាវូបនីយកម្ម ដោយលើកទឹកចិត្តដល់ស្មារតីចាប់ផ្តើមសហគ្រិនភាពក្នុងយុវជ​ន៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ