20/03/2019 10:55 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយគណៈកម្មាធិការបក្សខេត្ត Guangxi (ចិន)


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Lu Xinshe លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangzi Zhuang (ចិន) (រូបថតៈ VNA)
 

 នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ជួប​សន្ទនា​ជាមួយ​លេខាគណះកម្មាធិការបក្ស​តំបន់ស្វយ័ត​ Guangxi Zhuang ​(ចិន) ​លោក Lu Xinshe  ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅវៀតណាម និងចូលរួមកម្មវិធីដើមនិទាឃរដូវជាមួ​យលេខា នៃគណៈកម្មាធិការបក្សខេ​ត្ត Quang Ninh, Lang Son, Cao Bang និង​ខេត្ត Ha Giang (វៀតណាម)។

អញ្ជើញ​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចង់ឱ្យ​ភាគី​ទាំងពីរ​ពង្រឹង​និង​ពង្រីក​នូវ​ទំនាក់ទំនងមិត្តភាពយ៉ាងល្អ​ប្រសើរ រវាងបណ្ដាខេត្តជាប់​ព្រំដែន ជាពិសេស​ការផ្លាស់​ប្តូរសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​ខេត្ត Guangxi តែម្តង។ នាយករដ្ឋម​ន្ត្រីបានអះអាងថា ​វៀតណាម​គាំទ្រនិង​មានបំណង​ជំរុញ​បញ្ហា​​នេះឱ្យបាន​ឆាប់។ ទន្ទឹមជាមួយគ្នានេះ រដ្ឋាភិបាលវៀ​តណាមនឹងបញ្ជាណែនាំឲ្យខេត្តជាប់ព្រំដែ​ន ដើម្បី​ពង្រឹង​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​សំដៅ​បង្កើន​ទំនាក់ទំ​នងពាណិជ្ជកម្ម​ជាមួយ​តំបន់​នានា​របស់​ចិន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើ​រឲ្យបង្កើនការសម្របសម្រួលផ្លាស់ប្តូ​រ គណៈ​ប្រតិភូ​គ្រប់ជាន់​ថ្នាក់ ​បង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្ត Guang​xi  និងបណ្ដាតំបន់ផ្សេងៗទៀតរបស់ វៀត​ណាម​ដូចជា ទីក្រុង​ហូជីមិញ​ ខេត្ត Quang Nam, Nghe An និងទី​ក្រុង Hai Phong ជាដើម។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យខេត្ត  Guangxi បង្ក​លក្ខណៈ​ងាយ​ស្រួល​បន្ថែម​ទៀត​សម្រាប់​ការ​ឆ្លង​ដែន​តាម​រយៈ​ច្រក​ទ្វារព្រំដែន ដើម្បីជំរុញទំនិញវៀតណាមជ្រៀតចូល ទីផ្សាររបស់ចិន។ នាយករដ្ឋមន្ត្រីបាននិយាយថា សហគ្រាស​ចិនធំៗ ជាទូទៅនិង ខេត្ត Guangxi  ជា​ពិសេស ត្រូវការ​បង្កើន​ការ​វិនិយោគ​និង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួ​យ វៀត​ណាម។

ភាគី​ទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងការតភ្ជាប់ ហេដ្ឋារ​ចនា​សម្ព័ន្ធ​គមនាគមន៍​ផ្លូវគោក​និង​ផ្លូវដែក​។ ម្យ៉ាងវិញទៀត គ្រប់គ្រងល្អ​ព្រំដែន ជាពិសេសការប្រឆាំងការរត់ពន្ធឆ្លងកាត់ព្រំ​ដែន និង​ប្រយុទ្ធ​ប្រឆាំង​នឹងឧក្រិ​ដ្ឋកម្ម  ដើម្បីរួម​ចំណែក​ក្នុង​ការកសាង​និង​ថែរក្សា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ប្រកប​ដោយ​សន្តិភាព​។ ​រួម​ជាមួយគ្នានោះ ជំរុញការ​ជួបប្រាស្រ័យ​ប្រជាជន​ដើម្បីបង្កើន​ការយល់​ដឹងគ្នា​ទៅវិញ​ទៅមក​រវាង​ប្រជា​ជន​នៃប្រទេសទាំងពីរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ