• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃសន្និសីទបូកសរុបការងាររៀបចំកិច្ចប្រជុំកំពូលកូរ៉េខាងជើង - អាមេរិក


 នាយករដ្ឋមន្ត្រីអញ្ជើញជូនលិខិតកោតសរសើរចំពោះសមូហភាពដែលមានស្នាដៃល្អ​
 

 នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការរបស់រដ្ឋាភិបាល ​នាយករដ្ឋមន្ត្រីវៀត​ណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃសន្និសីទបូកសរុបការងាររៀបចំសន្និសីទកំពូលកូរ៉េខាងជើង - អាមេរិក​លើក​ទី​ ២​; ការទទួលស្វាគមន៍លោកប្រធានកូរ៉េខាងជើង មកបំ​ពេញទស្សនាមិត្តភាពជាផ្លូវការនៅ​វៀត​ណាម និង​ប្រធានាធិបតី​អាមេរិក​មក​បំពេញទស្សនកិច្ច នៅវៀត​​ណាមផងដែរ។

នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជោគជ័យនៃបណ្តាព្រឹត្តិការណ៍លើកនេះ ដែល​បាន​រួមចំណែកលើកកំពស់ឋានៈថ្មីរបស់ប្រទេសជាតិ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក​ងយោធា កងកម្លាំង ប្រដាប់អា​វុធ ​ភ្នាក់ងារ និង​សហគ្រាស​ដែល​បាន​អនុវត្ត​ល្អនូវភារកិច្ចដែលបានប្រគ​ល់ ជូន  រួមចំណែក​ដល់ភាព​ជោគជ័យ​ដ៏ធំធេង​នៃព្រឹត្តិការណ៍​សំខាន់ៗ​ទាំង​នេះ។​

ក្នុង​ឱកាសនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​ផ្ញើលិខិត​ដោយកោត​សរសើចំពោះ​ភ្នាក់​ងារ​ សមូហភាពវិទ្យុសម្លេងវៀតណាមនិង​ ក្រសួង ស្ថា ប័ន មួយចំនួន​ទៀតផង​ដែរ។

ក្នុង​លិខិត នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​កោត​សរសើរ​ការរួម​ចំណែក​និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​មន្ត្រី បុគ្គលិកនិងថ្នាក់ដឹកនាំ​នៃវិទ្យុសម្លេង វៀតណាម ​បានបំពេញ​ភារកិច្ច​ដែលទទួល​បាន​ប្រកប​ដោយ​ជោគជ័យ​និងធានា​បាននូវការផ្តល់ព័ត៌មាន​ទាន់ពេលវេលា ​មានភាព​ត្រឹមត្រូវ​ទៅកាន់មិត្ត​អ្នកអាន​នៅក្នុង​និង​នៅ​ឯបរទេស។ លោកនាយករដ្ឋមន្ត្រីបា​នជឿជាក់​ថា ក្នុងរយៈពេលខាងមុខ​ មន្រ្តីនិ​ងបុគ្គ លិករបស់​វិទ្យុសម្លេង​វៀតណាម​និងក្រសួងផ្សេងទៀត ​នឹងបន្ត​អភិវឌ្ឍន៍នូវ​សមិទ្ធផលទទួល​បាន​ដើម្បីរួម​ចំណែក​ដល់ការ​បំពេញ​នូវទំនួល​ខុសត្រូវរបស់រដ្ឋាភិ បាល នៅពេ​លជាម្ចាស់ផ្ទះ ទទួលរៀបចំ​ព្រឹត្តិការណ៍​នយោបាយ​និង​ការ​ទូត​អន្តរជាតិ​នានាផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top