02/03/2019 09:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយប្រធានកូរ៉េខាងជើងលោក Kim Jong Un


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានកូរ៉េខាងជើង លោក Kim Jong - un (រូបថតៈ Chinhphu.vn)

 នារសៀលថ្ងៃទី ១ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​សវនាការ​ជាមួយប្រធានបក្សពលកម្ម​កូរ៉េខាង​ជើង​និង​ជាប្រធាន​គណៈ​កម្មាធិការជាតិ​នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ លោក Kim Jong – un ដែល​កំពុងបំពេញទស្សនកិច្ច​ជាផ្លូវការនៅវៀត​ណាម។

នៅ​ទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាបក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ច​កាល​យកចិត្តទុកដាក់និងមានបំណងពង្រឹង និង ពង្រីកទំនាក់ទំនងមិត្តភាព​ជាប្រពៃណី​ជាមួយបក្ស រដ្ឋនិងប្រជាជនកូរ៉េ​ខាង​ជើង។ រដ្ឋាភិបាលនិងប្រជា​ជនវៀតណាម ត្រៀមជាស្រេច ​រួមជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​កូរ៉េខាង​ជើង ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោ​ជន៍របស់ប្រជាជននៃប្រទេស​ទាំងពីរ​។

ទាក់ទិនដល់ស្ថានភាពនៅលើឧបទ្វីបកូរ៉េ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ជាមិត្ត​ជិតស្និទ្ធនិង​ស្មោះត្រង់របស់ប្រជាជនកូរ៉េខាង​ជើង វៀតណាមជានិច្ចកាលគាំទ្រ​ឧបទ្វីបកូ​រ៉េ​មួយ សន្តិភាព​ ស្ថិរភាព កិ​ច្ចសហប្រតិ បត្តិការនិ​ងការ​អភិវឌ្ឍ និងស្វាគមន៍​ចំពោះកិ​ច្ច​ខិត​ខំប្រឹង​ប្រែង​របស់​កូរ៉េខាង​ជើង​និងសហរដ្ឋអាមេរិកនៅឯកិ​ច្ចប្រជុំកំពូលលើកទី ២ ​រួមទាំងបង្ហាញពីក្តីស​ង្ឃឹម​ថា ភាគីពាក់​ព័ន្ធ​នឹង​បន្តជំរុញកិច្ច​ពិភាក្សានិងដោះស្រាយដោយសន្តិភាពនូវបញ្ហាពា​ក់ព័ន្ធ។ លោកនាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​បាន​សង្កត់​ធ្ងន់ថា តាមលទ្ធភាពរបស់ខ្លួន​ វៀត ណាមបាននិងបន្តគាំទ្រនិង​រួមចំណែក​ជាវិជ្ជមាន​ចំពោះ​ដំណើរការ​ទាំង​អស់​ពោល​ខាង​លើ។​

ចំណែកឯប្រធានកូរ៉េខាងជើង លោក Kim Jong – un  បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ចំពោះ​សមិទ្ធិ​ដ៏ធំធេង​ក្នុងការកសាង​ប្រទេសជាតិនិងអភិវឌ្ឍន៍សេ​ដ្ឋកិច្ច - សង្គម​ដែល​ប្រជាជន​វៀតណា​មសម្រេច​បាននាពេល​កន្លង​ទៅ។​ លោកប្រធាន​កូរ៉េខាង​ជើង​បាន​អះអាង​នូវគោល​ជំហរឥត​ងាករ៉េរបស់​បក្សនិង​រដ្ឋាភិបាល​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូ​រ៉េ ដែលជានិច្ចកាល​គោរពនិង​ចង់ប​ន្តពង្រឹង​ចំណង​មិត្តភាព​ជាប្រពៃណីជាមួយវៀតណាម ដោយ​លោកប្រធាន Kim Il – sung និងលោកប្រធាន​ហូជីមិញ​ក៏ដូច​ជាថ្នាក់​ដឹក​នាំ​នៃប្រទេសទាំងពីរដែលបានកសាងនិងពូនជ្រុំដោ​យឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹម​ជាមួយ​នោះ លោកប្រធាន Kim Jong – un ក៏មានបំណងចង់ឲ្យប្រទេសទាំងពីរ បង្កើនការ​ជួបប្រាស្រ័យ​និង​កិច្ច​សហប្រតិបត្តិការ​លើវិស័យនានាឈរលើមូលដ្ឋាននៃតម្រូវការនិងសក្កា​នុភាពនៃប្រទេសនី​មួយៗ សមស្រប​ជាមួយ​ការអភិវឌ្ឍនៃ​ស្ថានភាពថ្មី។

លោកប្រធាន Kim Jong – un បាន​វាយ​តំលៃខ្ពស់​ចំពោះ​តួនាទី​និង​ឋានៈ​ដ៏សំខាន់​របស់​វៀត​ណាម​លើឆាកអន្តរ​ជាតិ និងថ្លែង​អំណរគុណ​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​មិត្តភាព​ដ៏កក់​ក្តៅនិង​យកចិត្ត​ទុក​ដាក់​បំផុត​របស់​ថ្នាក់ដឹក​នាំនិងប្រ​ជាជន វៀត ណាមក៏ដូចជារាល់​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏វិជ្ជមាន​របស់​វៀត​ណាម​សម្រាប់​កិច្ច​ប្រជុំកំពូល​អាម៉េរិក - កូរ៉េ​ខាង​ជើងលើក​ទី ២ ផងដែរ។

មុននឹង​ជំនួបពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកប្រធាន Kim Jong – un បានអញ្ជើញ​ទៅទស្សនាការ​តាំងពិព័រណ៍រូបថត​ “ទំនាក់ទំនងវៀតណាម - កូរ៉េខាងជើង” ដែលរៀបចំ​ឡើង​ដោយទីភ្នាក់​ងារសារ​ព័ត៌មានវៀតណាម។ ថ្នា​ក់ដឹកនាំទាំងពីររូប​បានអញ្ជើញ​ទស្សនានូវ​រូបថត​ដែលបង្ហាញ​ពីចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីរវាង​វៀតណាមនិងកូរ៉េខាងជើង​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ