14/02/2019 09:52 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញត្រួតពិនិត្យការងារត្រៀមរៀបចំមហាពិធីបុណ្យវិសាខបូជា ២០១៩

នៅសល់តែ៣ខែទៀត មុនពេលប្រារព្ធមហាពិធីបុណ្យវិសាខបូជា ២០១៩ នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩​ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្យការងារត្រៀមរៀបចំ នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc នៅឃុំ Ba Sao ស្រុក Kim Bang ខេត្ត Ha Nam។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញត្រួតពិនិត្យលើការត្រៀមរៀបចំសម្រាប់មហាពិធីបុណ្យវិសាខបូជា២០១៩ 

មហាពិធីបុណ្យវិសាខបូជា ២០១៩ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែឧសភា ក្រោមប្រធានបទ “វិធីសាស្រ្តអភិក្រមពុទ្ធសាសនាក្នុងការដឹកនាំសកលលោកនិងការទទួលខុសត្រូវក្នុងការចែក​រំ​លែក​ ដើម្បីសង្គមប្រកបដោយចីរភាព”។ តាមការរំពឹងទុក ព្រឹត្តិការណ៍នេះនឹងស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ​ជាង ១០ម៉ឺននាក់ រួមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀតផង។

ដោយសារៈសំខាន់នៃព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Ha Nam និងម្ចាស់វិនិយោគត្រូវធានានូវវឌ្ឍនភាពនៃសំណង់ ដែលជាកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍វប្បធម៌ពុទ្ធសាសនា​មានទ្រង់ទ្រាយធំដូច្នេះ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាវៀតណាមបានទទួលជោគជ័យក្នុង​ការរៀបចំពិធីបុណ្យនេះពីរលើកហើយក៏ដោយ ប៉ុន្តែភ្នាក់ងារទាំងអស់មិនត្រូវអត្តនោម័តឡើយ ជាពិសេសក្នុងការត្រៀមរៀបចំសន្និសីទនានា ដោយខិតខំដើម្បីមហាពិធីបុណ្យវិសាខបូជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏អស្ចារ្យក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិអំពី រូបភាព ទឹកដី ប្រជាជន វប្បធម៌និងជីវភាពខាងសាសនានៅក្នុងប្រទេសវៀតណាមតែម្តង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ