28/01/2019 11:09 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់អ្នកវិទ្យាសាស្ត្រនិងបញ្ញវន្ត


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជូនពរបុណ្យចូលឆ្នាំប្រពៃណីជាតិដល់សាស្ត្រាចារ្យ  Hoang Tuy (រូបថតៈ VOV)

 នារសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅសួរសុខទុក្ខនិងជូនពរបុណ្យចូ​លឆ្នាំថ្មី​ប្រពៃណីជាតិ ដល់សាស្ត្រាចារ្យ ​Vu Khieu, Hoang Tuy និង Nguyen​ Van Hieu ។

អញ្ជើញ​ទៅសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិ ដល់សាស្រ្តាចារ្យ  Vu Khieu លោកនាយ​ករដ្ឋមន្ត្រី Nguyen Xuan Phuc បានជូនពរឲ្យសាស្យ្រាចារ្យមានសុខភាពល្អ ព្រមទាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាល់​ការ​រួម​ចំណែក​ដ៏សំខាន់​ របស់លោកសាស្រ្តា​ចារ្យ Vu Khieu ក្នុងការបង្កើតគ្រឹះ ​សម្រាប់ការ​អភិវឌ្ឍន៍​ផ្នែក​សង្គម​វិទ្យា​វៀត​​ណាម​។ លោកសាស្រ្តាចារ្យ​ Vu Khieu មានអាយុ ១០៣​ ឆ្នាំ ហើយលោកធ្លាប់និពន្ធរាប់​​រយ​ស្នាដៃ​វិទ្យាសាស្រ្ត សំណង់​វិទ្យាសាស្ត្រ ​អំពីលទ្ធិម៉ាក្ស- លេនីន; ស​តិអារម្មណ៍លោកប្រធានហូជីមិញ និង​វិស័យជាច្រើនទៀត​ ដូចជា​ទស្សន​វិជ្ជា ក្រម​សីលធម៌និង​វប្បធម៌ជាដើម។

លោក​នា​យករដ្ឋមន្ត្រីអញ្ជើញទៅ​សួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដល់លោកសាស្ត្រាចារ្យ Nguyen Van Hieu ដែលលោក​បានរួម​ចំណែក​ជាច្រើន​ក្នុងការ​ផ្លាស់​ប្តូរថ្មី ​និង​អភិវឌ្ឍន៍​នៃវិស័យ​វិទ្យាសាស្ត្រ​បដិវត្ត​​វៀត​ណាម។​ លោកសាស្រ្តាចារ្យ Ng​uyen Van Hieu  ក៏បានចែករំលែកជាមួយនា​យក​រដ្ឋមន្ត្រីថា ទោះបីលោក​មានអាយុ​ច្រើនក៏ដោយ ប៉ុ​ន្តែលោកនៅតែ​សិក្សាស្រាវជ្រាវ និង​បំពេញនូវ​គម្រោង​ការមួយ​ដែល​ទាក់​​ទង​នឹងការ​ជន់លិច ដែលមានកម្រាស់ប្រហែល ១​ ពាន់ទំ​ព័រ​។

អញ្ជើញ​​ទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ Hoang Tuy លោក Nguyen Xuan Phuc  បាន​ទទួល​យករាល់ការរួមចំណែកដ៏សំខាន់របស់លោកសា​ស្ត្រា ចារ្យសម្រាប់វិស័យគណិត​វិទ្យាវៀត​ណាម៕

 

 តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ