21/01/2019 09:42 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងថា យ៉ិនសិន Ngoc Linh នឹង​គូសសញ្ញាថ្មីក្នុងប្រវត្តិសាស្រ្ត​សម្រាប់ឧស្សាហកម្ម​ឱសថវៀតណាម


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ chinhphu.vn)

 នាព្រឹកថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូល​រួម​ពិធីកាត់​ខ្សែបូ​រ ការតាំងពិព័រណ៍ “​បេតិកភណ្ឌវប្បធម៍ យ៉ិនសិន​ Ngoc L​inh Kon Tum - រតនៈសម្បត្តិធម្ម​ជាតិ” នៅសារមន្ទីរ​ប្រវត្តិសាស្ត្រជាតិ​ហាណូយ។
 
អញ្ជើញ​ថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគោលគំនិត រួមទាំង​ការសម្រប​សម្រួលរបស់ក្រ សួងវប្ប​ធម៌ កីឡានិងទេសចរណ៍ និងគណៈក​ម្មាធិការប្រជាជនខេ​ត្ត Kom Tum ក្នុង​ការនាំមកនូវបេតិកភណ្ឌ​វប្បធម៌និងផលិតផលរបស់​ខេត្ត រួមមាន យ៉ិនសិន  Ng​oc Linh មក​ដាក់​តាំង​បង្ហាញនៅរដ្ឋធានី​ហាណូយ នាប៉ុន្មានថ្ងៃដើមឆ្នាំ២០១៩នេះ។

 

 
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញកាត់ខ្សែបូរ បើកកាតាំងពិព័ណ៌ បេតិកភណ្ណវប្បធម៌ យ៉ិនសិន Ngoc Linh Kon Tum 

ដើម្បីនាំយ៉ិនសិន Ngoc Linh ឲ្យក្លាយជា រតនៈសម្បត្តិរបស់ជាតិ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាំបាច់​ត្រូវមាន​យុទ្ធសាស្រ្តជាក់​ស្តែងអំពីការផ្សព្វផ្សាយ ការស្រា​វជ្រាវនិងការអភិវឌ្ឍន៍ ក្នុងនោះមានទាំងការទាក់​ ទាញ​ការចាប់​ផ្តើមអាជីពនិងពង្រីកនូវតួនាទី​ស្នូលរបស់អាជីវក​ម្ម។ នា យករដ្ឋមន្ត្រីបាន​ជឿជាក់​និង​សង្ឃឹម​ថា​៖ ​យ៉ិនសិន Ngoc Linh នឹងក្លាយទៅជាសញ្ញាសម្គាល់ថ្មីមួយ នៅក្នុងឧ​ស្សាហកម្មឱសថ ដើម្បីនាំខេត្ត ​Kon Tum និង Quang Nam ក្លាយទៅជាទីក​ន្លែងទាក់ទាញរបស់វៀត​ណាម៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ