• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូក សរុបកិច្ចការចលនាមហាជនទូទាំងប្រទេសឆ្នាំ២០១៨

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទអនឡាញបូកសរុបកិច្ចការចលនាមហាជនទូទាំងប្រទេសឆ្នាំ២០១៨និងដាក់ អោយអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩។

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ "“ការចលនាមហាជនគឺត្រូវធ្វើអោយមហាជនជឿជាក់
ធ្វើអោយមហាជនរស់ នៅយ៉ាងសម្បូរធូធារ សុភមង្គល ហើយសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋត្រូវបានការពារយ៉ាងរឹងមាំផងដែរ។"

អញ្ជើញចូលរួមសន្និសីទនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានស្នើអោយជំរុញខ្លាំងកិច្ចការឃោសនាអប់រំចំពោះជួរកម្មាភិបាល មន្ត្រីរដ្ឋការនិងនិយោជិតសំដៅផ្លាស់ប្ដូរការយល់ដឹងនិងសកម្មភាព​របស់ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសគឺអ្នកដឹកនាំ។ នេះជាបញ្ហាសំខាន់ដើម្បីអនុវត្តន៍អោយបានល្អនូវពាក្យស្លោកនៃឆ្នាំចលនាមហាជនរដ្ឋអំណាច២០១៩នោះគឺ “វិន័យ ស្មោះសរ ធ្វើសកម្មភាព ច្នៃប្រឌិត ប្រសិទ្ធភាពនិងលោតផ្លោះ”។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“ការចលនាមហាជនគឺត្រូវធ្វើអោយមហាជនជឿជាក់ ធ្វើអោយមហាជនរស់នៅយ៉ាងសម្បូរធូធារ សុភមង្គល ហើយសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋត្រូវបានការពារយ៉ាងរឹងមាំផងដែរ។ បន្តជំរុញខ្លាំងការកែទម្រង់រដ្ឋបាល ពង្រឹងក្បាលម៉ាស៊ីន លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ធានាសិទ្ធិស្របច្បាប់របស់ប្រជាជន បង្កើតការមូលមតិឯកឆន្ទក្នុងសង្គម ដើម្បីពង្រីកកម្លាំងពលំរបស់ប្រជាជាតិទាំងមូលក្នុងបុព្វហេតុកសាងប្រទេសជាតិ​”​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញចាកចេញពីគុយវ៉ែត ចេញដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ ទៅកាន់ប្រទេស អាល់ហ្សេរីលើកនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតសន្ទុះនយោបាយដ៏រឹងមាំ ជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី បើកសម័យកាលនៃកិច្ច សហប្រតិបត្តិការដ៏ស៊ីជម្រៅ និងស្វាហាប់។

Top