• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ជ័យជម្នះរបស់ក្រុមកីឡាវៀតណាមនំាមកនូវទំនុកចិត្តដល់ប្រជាជន

នារសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen​ Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូចំនួន១៥០នាក់ ជាកម្មាភិបាល ជំនាញការ គ្រូបង្វឹក និងអត្តពលិកនៃក្រុមកីឡាវៀតណាមទើបមកពីការចូលរួមកីឡាអាស៊ី ASIAD 2018 ក្រោយរយៈពេល ១២ ថ្ងៃចូលរួមការប្រកួតប្រជែងជាមួយ នឹងអត្តពលិកនៅក្នុងទ្វីប។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍
ជាមួយក្រុមកីឡាវៀតណាម (រូបថតៈ chinhphu.vn)

ចូលរួមក្នុងពិធីមានវត្តមានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam ផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃថា គណៈប្រតិភូចូលរួមការប្រកួតប្រជែង​ជាមួយនឹងឆន្ទៈ បំណងប្រាថ្នារបស់កីឡាវៀតណាម បង្ហាញពីស្មារតីសាមគ្គីភាពនិងមោទនភាពរបស់ជាតិ ដោយការខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យ។ ស្នាដៃដែលគណៈប្រតិភូទទួលបានគឺបញ្ជាក់ពីការ​ប្តេជ្ញាចិត្ត​ ឆន្ទៈខ្ពស់នៅក្នុងការប្រកួតរបស់ក្រុមកីឡាវៀតណាម។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ចំពោះការ ដែលជាលើកដំបូងដែលក្រុមបាល់ទាត់វៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាក្រុមបាល់ទាត់តែមួយគត់ក្នុងចំណោមប្រទេសអាស៊ាន ដែលទទួលបានស្នាដៃខ្ពស់​ នៅក្នុងការប្រកួត ASIAD 2018 ។ បន្ទាប់មកទៀត ជាលើកដំបូងដែលអត្តពលកម្ម និង rowing ជាវិញ្ញាណសារ​​សំខាន់ចំនួនពីរនៅក្នុងការប្រកួតប្រជែងកីឡាអូឡាំពិករបស់គណៈប្រតិភូវៀតណាមបានឈ្នះមេ​ដាយ​មាស។ ហើយនេះក៏ជាលើកដំបូងដែលក្រុមកីឡាវៀតណាមចូលរួមការប្រកួត ASIAD ដោយមានចំនួនអត្តពលិកច្រើនបំផុតចំនួនវិញ្ញាណសារចូលរួមការប្រឡងច្រើនបំផុត ដែលសរបញ្ជាក់ឲ្យឃើញពីការអភិវឌ្ឍយ៉ាងខ្លាំង​ក្លានៃវិស័យកីឡាជាតិ។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ស្នាដៃខាងលើគឺល្អឥតខ្ចោះដោយបង្ហាញពីស្មារតីសាមគ្គីភាពនិងការប្តេជ្ញាចិត្តរបស់គ្រូបង្វឹកនិងអត្តពលិក។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារសារព័ត៌មាននានា ជាពិសេសគឺ VOV និង VTC បានចូលរួមដំណើរ តាមរយៈការផ្សព្វផ្សាយរូបភាព បរិយាកាសប្រកួតប្រជែងរបស់ក្រុមកីឡាវៀតណាមនៅ ASIAD 2018  តាមនោះ បង្ហាញពីមនោសញ្ចេតនានិងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ប្រជាជនចំពោះការស្នាដៃប្រកួតប្រជែងរបស់គណៈប្រតិភូ។

នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែបក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ដល់ការវិនិយោគលើវិស័យកីឡា។ ឈរលើស្មារតីនោះ នាយករដ្ឋមន្រ្តីបានប្រគល់ឲ្យក្រសួងវប្បធម៌ កីឡានិងទេសចរណ៍មានវិធានការដើម្បីរក្សានិងលើកកម្ពស់ប្រៀបខ្លាំងរបស់ខ្លួននិងបន្តនាំកីឡាវៀតណាមឡើងកំ ពស់ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top