• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួ​បធ្វើការជាមួយសហព័ន្ធ​ពលកម្ម​វៀតណាម​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការ

 នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​អញ្ជើញជាអធិបតីជំនួបធ្វើការរវាងរដ្ឋាភិបាលជាមួយសហ ព័ន្ធពលកម្មវៀតណាម សំដៅ​វាយតម្លៃ​លើ​បទ​បញ្ញត្តិ​សម្រ​ប​សម្រួល​នាពេល​កន្លង​ទៅនិង​ពិភាក្សាលើ​បញ្ហាសំខាន់ៗ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នាពេល​ខាង​មុខ​។​

អញ្ជើញ​ថ្លែងមតិសន្និដ្ឋាននូវជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​វាយ​តម្លៃ​ខ្ពស់​​ចំពោះ​សកម្មភាពរបស់សហព័ន្ធពលកម្មវៀតណាម រួមទាំងសហជីពគ្រប់ជាន់ថ្នាក់ រួមចំណែកលើក​ទឹកចិត្ត​ស្មារតី​​របស់​​សមាជិកសម្ព័ន្ធយុវជន និយោជិកសប្បាយរីករាយ ចំពោះការផ្លាស់ប្តូរថ្មីរបស់បក្ស រដ្ឋាភិបាលក្នុង​ការ​គ្រប់​គ្រង​អភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្ការប្រឆាំងអំពើពុករលួយ។ ស្តីពីពីបញ្ហាសម្របសម្រួលការងារ នា​ពេល​ខាង​មុខ​ នាយករដ្ឋមន្ត្រីមានបំណងថា សហព័ន្ធពលកម្ម វៀតណាមនឹងរួមសហ ការជាមួយស្ថាប័នមានសមត្ថកិច្ច អនុវត្តន៍​ល្អមហាសន្និបាតសហជីពគ្រប់ជាន់ថ្នាក់ ទាំងខ្លឹមសារ របៀបរាបរយនិងបុគ្គលិក។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖ “គប្បីរួមសហការធ្វើឲ្យរហ័ស រហួនថែមទៀត ដើម្បី​អាច​បង្កើត​ឡើង​នូវបទបញ្ញត្តិសហជីព ដែលមុនបង្អស់គឺផ្ទះសំបែងរបស់កម្មករ។ ធ្វើយ៉ាងម៉េចដើម្បីកម្មករ និយោជិក​អាចទទួលបានតម្លៃអគ្គី សនីក្នុងកម្រិតអប្បបរមា។ ស្ថា ប័នគ្រប់ជាន់ថ្នាក់ គប្បីមាន​កម្មវិធី​សកម្មភាព​ដើម្បី​បម្រើក​ម្មករ និយោជិក”។
 ​
នាយក​រដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងស្ថាប័នទាំងអស់ មានវិធានការធានាផលប្រយោជ ន៍​របស់​កម្មករ​និយោជិក​។ នាយករដ្ឋមន្ត្រី​ក៏បានផ្តល់​មតិលើការ​ដែលកម្មករ​ត្រូវ​ទទួល​បាន​សេវាធានា​រ៉ាប់​រង​ពិនិត្យ​ព្យាបាល​ជំងឺនៅក្រៅ​ម៉ោង​​ធ្វើការ​៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top