ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមធ្វើជាអធិបតីសន្និសីទស្ដីពីយន្តការបង្អួចជាតិតែមួយនិងយន្តការបង្អួចអាស៊ានតែមួយ

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) និងបណ្ដាតំណាងចូលរួមសន្និសីទ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទជំរុញការ អភិវឌ្ឍយន្តការបង្អួចជាតិតែមួយ យន្តការបង្អួចអាស៊ាន តែមួយ និងបង្កភាពងាយស្រួលសំរាប់ការផ្លាស់ប្ដូរពាណិជ្ជកម្ម។
ថ្លែងមតិសន្និ ដ្ឋានសន្និសីទនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា នាពេល ខាងមុខ ត្រូវការបន្តកាត់បន្ថយការចាយវាយសំរាប់សហគ្រាសនិងប្រជាជន។ លោកក៏សំណូមពរឲ្យក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់បន្តជំរុញខ្លាំងការកែទម្រង់ បែបបទរដ្ឋបាល និងកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មផងដែរ។
“ខ្ញុំសំណូមពរឲ្យស្ថាប័នទាក់ទិនទាំងអស់នៃវៀតណាម ត្រូវដាក់ចេញ កំណែទម្រង់ដែលមានចរិតលក្ខណៈលោតផ្លោះជាង មានប្រសិទ្ធភាពជាង និង ជាក់ស្ដែងជាង ជាពិសេសគឺការងារគ្រប់គ្រងឯកទេសចំពោះទំនិញនាំចេញ នាំចូល ដើម្បីរួមចំណែកជំរុញការនាំចេញនាំចូល ផ្លាស់ប្ដូរពាណិជ្ជកម្មក្នុងតំបន់ និងលើពិភពលោក។ នេះគឺជាកម្លាំងចលករនៃខឿនសេដ្ឋកិច្ចវៀតណាម។ ទន្ទឹមនឹងនោះ ត្រូវបង្ការប្រឆាំងការក្លែងបន្លំពាណិជ្ជកម្ម ការរត់ពន្ធ និងការពារ សុខភាពសំរាប់ប្រជាជននិងសង្គមទាំងមូល។ ដូច្នេះហើយមិនអាចខ្វះបានឡើយ នូវយន្តការសំខាន់មួយ សំដៅកាត់ទោសករណីរំលោភបំពានទៅលើបទបញ្ញត្តិ ស្ដីពីសុវត្ថិភាពចំណីអាហារនិងការក្លែងបន្លំពាណិជ្ជកម្ម”។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានគោលបំណងថា វៀតណាម ត្រូវជាទីកន្លែងដែលអនុវត្តន៍យ៉ាងល្អបំផុតរាល់ការសន្យាអន្តរជាតិ។ មកដល់វៀត ណាម សហគ្រាសបរទេសនិង ភ្ញៀវទេសចរនឹងមានបរិយាកាសដ៏ល្អនិងងាយ ស្រួលបំផុត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម