នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបពិភាក្សាជាមួយ ប្រធានសម្ព័ន្ធក្រុមហ៊ុន Zuru ប្រទេសនូវែលហ្សេឡង់
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយ ប្រធានសម្ព័ន្ធក្រុមហ៊ុន Zuru ប្រទេសនូវែលហ្សេឡង់
នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Zuru (ប្រទេសនូវែហ្សេ ឡង់) លោក Mathew Mowbay ដែលកំពុងមានបំណងវិនិយោគទុន នៅវៀតណាម។
ក្នុងជំនួបនេះថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Zuru បានបង្ហាញគម្រោងវិនិយោគលើ វិស័យសំណង់ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យនិងជិតស្និទជាមួយ បរិស្ថាន។ លោក Mathew Mowbay ក៏បានអះអាងថាការអនុវត្តប្រកបដោយ ជោគជ័យនៃបដិវត្តន៍ ៤.០ នាំមកនូវគុណភាពខ្ពស់ថែមទៀត និងការចំណាយ ទាបផងដែរ ហើយលោកក៏បានសម្តែងនូវគោលបំណងប្រាថ្នាក្នុងការបង្កើតមជ្ឈ មណ្ឌលឧស្សាហកម្ម ៤.០ នៅវៀតណាមទៀតផង។ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះគំនិតនៃការវិនិយោគទុនរបស់សម្ព័ន្ធក្រុមហ៊ុន Zuru ហើយជឿជាក់ថាការអនុវត្តបច្ចេកវិទ្យាទំនើបនិងជិតស្និទ ជាមួយបរិស្ថាននឹង ទទួលបានជោគជ័យនៅវៀតណាម។ លោក Nguyen Xuan Phuc បញ្ជាក់ថានឹង បង្កលក្ខណៈងាយស្រួលបំផុតសំរាប់សម្ព័ន្ធក្រុមហ៊ុននេះមកធ្វើការវិនិយោគ និង ធ្វើអាជីវកម្មនៅវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម