• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីសឹង្ហបុរីជួបគ្នាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. និងអាមេរិក មុននឹងជំនួបកំពូល


 នាយករដ្ឋមន្ត្រីសឹង្ហបុរីជួបគ្នាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. និងអាមេរិក មុននឹងជំនួបកំពូល

នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsieng Long គ្រោងនឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បន្ទាប់ពីលោករូបនេះមកទៅកាន់សឹង្ហបុរីដើម្បីចូលរួមជំនួបកំ​ពូល​ជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១២ ខែមិថុនា ខាងមុខ។ នាយករដ្ឋមន្ត្រីសឹង្ហបុរីក៏នឹងជួបចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១១ មិថុនា ផងដែរ។
មកដល់ពេលនេះ រាល់ការងារត្រៀមរៀបចំឲ្យជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំរបស់កូរ៉េខាងជើងនិងអាមេរិកត្រូវបានប្រទេសម្ចាស់ផ្ទះសឹង្ហបុរីសម្រេចរួចរាល់។ បញ្ហាជាគោលនៃសន្និសីទកំពូលអាមេរិក-ស.ប.ប.ក. ត្រូវ​បានចាត់ទុកជាបញ្ហាលុបបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ មុននេះ នាថ្ងៃទី ៩ មិថនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាកចេញពីកាណាដាកាត់បន្ថយពេលវេលាចូលរួមសន្និសីទកំពូលក្រុម ខឿន​ឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោកចំនួន ៧ (G7) ដើម្បីទៅកាន់សឹង្ហបុរី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Donald Trump បានឲ្យដឹងថា៖ លោកនឹងទទួលខុសត្រូវ «បេសកកម្មសន្តិភាព» ព្រមទាំងចាត់ទុកសន្និសីទកំពូលជាប្រវត្តិសាស្ត្រនេះគឺជា «ឱកាសតែមួយគត់» សំរាប់លោក Kim Jong-un ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top