• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង

នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨​ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Song Young-moo។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Song Young-moo

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការជម្រុញកិច្ចសន្ទនានិងដោះស្រាយដោយសន្តិវិធីនូវបញ្ហានុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ វៀតណាមក៏គាំទ្រនូវគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងនោះបានចាត់ទុកវៀតណាមជាដៃគូស្នូល ហើយវៀតណាមត្រៀមជាស្រេចដើរតួនាទីសកម្មក្នុងការជម្រុញទំ​នាក់​ទំនងអាស៊ាន-កូរ៉េខាងត្បូង។ នាយករដ្ឋមន្ត្រីមានបំណងថា កូរ៉េខាងត្បូងបន្តគាំទ្រទស្សនៈរបស់​វៀត​ណាម​ក្នុងការកសាងសមុទ្រខាងកើតជាតំបន់សន្តិភាព សហប្រតិបត្តិការ មិត្តភាព គោរពច្បាប់អន្តរ ជាតិនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិ Song Young-moo ក៏បានអះអាងវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់វៀតណាមអំពីបញ្ហាសន្តិភាពលើឧបទ្វីបកូរ៉េ ព្រមទាំងលើកច្បាស់ថា កូរ៉េយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសេរីភាពនាវាចរណ៍ អាកាសចរណ៌នៅសមុទ្រខាងកើតនិងចាត់ទុកនេះជាខ្សែផ្លូវល្បឿនលឿនតភ្ជាប់ប្រទេសនានា។
លោករូបនេះក៏បានអះអាងថា បើកទូលាយជានិច្ចកាណាល់សន្ទនាជាប្រចាំជាមួយភាគីវៀតណាមនិងត្រៀមជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យការពារជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top